សំណាងណាស់ចេះអ្នកគាំទ្រចេញពីកីឡដ្ឋាន Besiktas អស់ កុំអីមិនដឹងគ្រាប់បែកអត្តឃាតយប់មិញសម្លាប់មនុស្សប៉ុន្មាននាក់ទេ!

    ​មានការ​បំផ្ទុះ​គ្រាប់បែក​ចំនួន​ពីរលើក​នៅក្បែរ​កីឡដ្ឋាន​បាល់ទាត់​នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​របស់​ប្រទេស​តួ​គី ដែល​បានសម្លាប់​ជីវិត​មនុស្ស​ចំនួន ២៩​នាក់ និង​របួស​ចំនួន ១៦៦​នាក់​។ នេះ​បើ​យោងតាម​ពាក្យសម្តី​របស់​រដ្ឋាភិបាល​តួ​គី​។​

    ​ការ​បំផ្ទុះ ដែល​គេ​ជឿថា​ប្រើប្រាស់​តាមរយៈ​រថយន្ត​អត្តឃាត និង​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់ បានកំណត់​គោលដៅ​ទៅលើ​មន្ត្រីប៉ូលិស​។ នេះ​បើ​យោងតាម​ពាក្យសម្តី​របស់​មន្ត្រីប៉ូលិស​។​

​    ​សាក្សី​បានឮ​សំឡេង​បាញ់កាំភ្លើង បន្ទាប់ពី​ការវាយប្រហារ ដែល​កើតឡើង​ពីរ​ម៉ោង​បន្ទាប់ពី​ប្រិយមិត្ត​បាន​ចាក​ចេញពី​កីឡដ្ឋាន Besiktas ។​

​    ​មនុស្ស​ចំនួន​ដប់​នាក់​ត្រូវបាន​ចាប់ខ្លួន​។ ប្រទេស​តួ​គី​កាលពីពេល​ថ្មីៗ​នេះ មានការ​កើនឡើង​យ៉ាងគំហុក នៃ​ការវាយប្រហារ​របស់​ពួក​សកម្មប្រយុទ្ធ​នៅក្នុង​ទីក្រុង​ធំៗ​។​

​    ​ពុំមាន​ក្រុម​ណា​ចេញមក​អះអាង​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​ទេ ប៉ុន្តែ​រលក​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុងប្រទេស​តួ​ក​គី​ឆ្នាំនេះ​គឺធ្វើឡើង​ដោយ​ពួក​សកម្មប្រយុទ្ធ​ឃឺ​ត និង ពួក ISIS៕

 

adverise with khmeread
ប្រភព៖ BBC