Cristiano Ronaldo នាំមិត្តស្រីថ្មីមកអង្គុយមើល Real ប្រកួតជាមួយ Depotivo យប់មិញ

    ​ការ​ផ្តិត​សកម្មភាព​ការប្រកួត​នៅលើ​ទីលាន​នៅឯ​ទឹកដី Santiago Bernabeu ត្រូវបាន​បញ្ឈប់​មួយ​ភ្លែត​កាលពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ខណៈដែល​កាមេរ៉ា​នៅក្នុង​ការប្រកួត​បា​នប​ង្វែ​រ​ទិសដៅ​ទៅកាន់​តំបន់​អ្នកទស្សនា VIP​។​

​    ​Cristiano Ronaldo បាន​ចូលរួម​នៅក្នុង​ការប្រកួត​យប់មិញ​នេះ ដោយ​ត្រូវបាន​គេ​អនុញ្ញាត​ផ្តល់ឱកាស​ឱ្យ​សម្រាក មុន​ពេលដែល​អធិរាជ​ស​នឹងត្រូវ​ធ្វើដំណើ​រនាស​ប្តា​ហ៍​ក្រោយ​ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ដណ្តើមពាន​ក្លឹប​កំពូល​របស់​ពិភពលោក FIFA Club World Cup​។​

​    ​ដោយ​អាច​ធ្វើការ​សម្រាក​មួយចំនួន​សម្រាប់​រាត្រី​ម្សិលមិញ​នេះ Ronaldo បាន​ដឹក​ដៃ​មិត្តស្រី​ថ្មី​របស់ខ្លួន Georgina Rodriguez មក​ទស្សនា​ការប្រកួត​រវាង Real Madrid ប៉ះ​ជាមួយនឹង Deportivo La Coruna​។​

​    ​តារា​ឆ្នើម​របស់​អធិរាជ​សបាន​អង្គុយ​នៅក្បែរ​មិត្តស្រី​របស់ខ្លួន​នៅក្នុង​តំបន់​ទស្សនា​ដ៏​ពិសេស​មួយ​ក្នុង​ទឹកដី​របស់ខ្លួន​។​

​    ​ខណៈដែល​ពិភពលោក​កំពុង​សម្លឹងមើល Cristiano និង​ដៃគូ​ថ្មី​របស់គាត់ ស្រាប់តែ​នាង Georgina បង្ហាញ​ស្នាមញញឹម​ដ៏​ស្រស់ប្រិមប្រិយ​។​

​    ​ទោះជា​យ៉ាងណាក្តី ដៃគូ​ទាំងពីរ​មិន​បានមក​ទស្សនា​តែ​ពីរ​នាក់​នោះទេ ខណៈដែល​ពួកគេ​ត្រូវបាន​ចូលរួម​ដោយ​កូនប្រុស Cristiano Ronaldo Jr និង​ម្តាយ​របស់ Ronaldo អ្នកស្រី Dolores Aveiro ផងដែរ​។​

​    ​នេះ​គឺជា​លើកដំបូង​ផងដែរ ដែល Ronaldo ត្រូវបាន​គេ​ប្រទះឃើញ​ចេញមុខ​ជា​សាធារណៈ​ជាមួយនឹង​មិត្តស្រី​ថ្មី​របស់ខ្លួន​៕

1 adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់