samsung-banner
adverise with khmeread

ប៉ូលិស​ក្រុង​កំពត​ចាប់បាន​ចោរឆក់​កាបូប ​២ ​នាក់​

Untitled 1

    កំពត ៖ ប៉ូលិស​ក្រុង​កំពត​នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង ១ ​រសៀល​បង្ក្រាបបាន​ករ​ណី​ជាក់ស្តែង​ឆក់​កាបូប នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្តកំពត​ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ២ នាក់។​

    ប៉ូលិស​និយាយថា ជ​សង្ស័យ ១.​ឈ្មោះ អេង សុធី (​ហៅ​ពៅ​) ភេទ​ប្រុស អាយុ២២​ឆ្នាំ នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត និង​២.​ឈ្មោះ ហ៊ាង ឆៃ​យ៉ា ភេទ​ប្រុស អាយុ១៩​ឆ្នាំ នៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត និង​ដកហូត​បាន​ម៉ូតូ​ស្មាស​ចំនួន ០១ ​គ្រឿង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់