ប៉ូលិសបង្ក្រាបកុបកម្មច្រឡំដៃបាញ់មួយគ្រាប់ចំក្បាលកីឡាករនៅអាហ្សង់ទីន ដឹកទៅមន្ទីរពេទ្យជាប្រញាប់

    ​ប៉ូលិស​ប្រឆាំង​កុបកម្ម​ក្នុងប្រទេស​អា​ហ្ស​ង់​ទីន បាន​បាញ់​ខ្សែបម្រើ​របស់​ក្រុម Almagro កីឡាករ Franco Quiroz ដោយ​ចៃដន្យ​ជាមួយនឹង​គ្រាប់កាំភ្លើង​ជ័រ ខណៈដែល​ពួកគេ​បាន​ព្យាយាម​បំបែកហ្វូង​អ្នកគាំទ្រ​ដែល​កំពុង​បង្ក​ហិង្សា​កាលពី​យប់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លងទៅ​។​

​    ​Almagro បានទទួល​ក្រុម​ភ្ញៀវ Atletico Parana ស្ថិតនៅក្នុង​ទីក្រុង​កណ្តាល Buenos Aires របស់​ប្រទេស​អា​ហ្ស​ង់​ទីន ពេលដែល Atletico បានធ្វើឱ្យ​ប្រិយមិត្ត​ក្រុម​ម្ចាស់ផ្ទះ​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី ៩០​។​

​    ​Enzo Noir ជា​អ្នកសម្រេច​គ្រាប់​បាល់​ជ័យជម្នះ ដែល​បាន​បណ្តាលឱ្យ​ក្រុម​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​ឈានទៅដល់​ការ​វាយ​ប្រតាយប្រតប់​គ្នា​ក្នុង​ហ្វូង​អ្នក​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​គ្នាឯង ដែល​បាន​ជំរុញ​ឱ្យ​ប៉ូលិស​កុបកម្ម​សម្រេចចិត្ត​បាញ់​គ្រាប់កាំភ្លើង​ជ័រ​ចូលទៅក្នុង​ហ្វូងមនុស្ស​។​

​    ​កីឡាករ Quiroz វ័យ ២៦​ឆ្នាំ បាន​ព្យាយាម​ចូលទៅ​សម្រួល​ស្ថានភាព​មួយ​នេះ ដោយបាន​ធ្វើជា​ខែល​បាំង​មុខ​រវាង​ប៉ូលិស និង​ក្រុម​អ្នកគាំទ្រ ប៉ុន្តែ​រឿង​មួយ​នេះ​គឺ​គ្មាន​ប្រយោជន៍​នោះឡើយ ខណៈពេលដែល​គាត់​ត្រូវ​ប៉ូលិស​បាញ់​គ្រាប់កាំភ្លើង​ដាក់​ផងដែរ​។​

​    ​ខ្សែបម្រើ​រូបនេះ ត្រូវបាន​បញ្ជូន​យ៉ាង​ប្រញាប់ប្រញាល​ទៅកាន់​មន្ទីរពេទ្យ កន្លែង​ដែល​គាត់​រាង​ធូរ​សះស្បើយ​វិញ​ហើយ ហើយ​បើតាម​កាសែត The Sun បាន​ដកស្រង់​សម្តី​គាត់​ដោយ​និយាយថា "​សល់​តែ ១០ សង់ទីម៉ែត្រ​ទៀត​ខ្ញុំ​នឹង​អស់​អាជីព​បាល់ទាត់​ទៅហើយ​។ គ្រាប់​ជ័រ​នោះ​ត្រូវបាន​វះកាត់​ចេញពី​ក្បាល​ហើយ ហើយ​សំណាងល្អ​វា​គ្រាន់តែ​ជា​គ្រាប់​ជ័រ​។ ខ្ញុំ​មាន​ស្នាម​ប្រហោង​មួយ​នៅលើ​ក្បាល ប៉ុន្តែ​ឥឡូវ​ខ្ញុំ​រួច​ផុតពី​គ្រោះថ្នាក់​ហើយ​"៕

 

1
adverise with khmeread
ប្រភព៖ 90min
Loading ad ...