adverise with khmeread 1

វីរៈបុរស​របស់ Real Madrid និយាយថា​គាត់​សប្បាយរីករាយ​នៅពេល Barcelona លើក​ពាន Champions League

​អតីត​ខ្សែប្រយុទ្ធ​និង​ជា​វីរៈបុរស​របស់​ក្រុម​អធិរាជ​ស Real Madrid លោក Raúl González បានផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី Vanity Fair ដែល​គាត់​បាន​និយាយ​អំពី​ជីវិត​របស់គាត់​បន្ទាប់​ពី​ចូលនិវត្តន៍ និង​បាន​ងាកមើល​ពី​អាជីព​របស់គាត់​ពីមុន​។​

​និយាយ​ទាក់ទង​នឹង​ក្រុម Barcelona លោក​បាន​និយាយថា "​ខ្ញុំ​បាន​ទៅ​ទីក្រុង Barcelona ជាមួយ​ប្រពន្ធ​របស់ខ្ញុំ​មួយ​ពាន់​ដង​ហើយ និង​មនុស្ស​នៅ​ទីនោះ​បានទទួល​យើង​ល្អ​មែនទែន​។ ការប្រកួត El Clasico បាន​ជួយ​ក្លឹប​ទាំងពីរ​មាន​កិ​ត្ត​នាម​ល្អ​។ Barça មិនដឹង​ទៅជា​អ្វី​នោះទេ​បើសិន​គ្មាន Real Madrid ហើយ​ក្រុម​ទាំងពីរ​មិនអាច​អត់​គ្នា​បានឡើយ​។ ពួកគេ​ត្រូវការ​គ្នា​ទៅវិញទៅមក​។ ខ្ញុំ​រីករាយ​នៅពេលដែល​ពួកគេ​ឈ្នះ​ពាន Champions League​។ ប៉ុន្តែ​ទីបំផុត ពួកគេ​នៅតែ​ជា​ក្រុម​របស់​ប្រទេស​អេ​ស្ប៉ា​ញ ហើយ​ខ្ញុំ​មិនដែល​ខ្លាច​មាន​បញ្ហា​ដោយនិយាយ​នៅ​ទីសាធារណៈ​ឡើយ​។ ហេតុអ្វី​ខ្ញុំ​ចង់​ឲ្យ​មានរឿង​អាក្រក់​កើតឡើង​ចំពោះ​នរណាម្នាក់​នោះ​? នោះ​មិនមែនជា​ខ្ញុំ​នោះទេ​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

អ្នកនឹងចូលចិត្ត

មតិយោបល់