samsung-banner
adverise with khmeread

​តារា​ស្រី​ស្រស់ស្អាត​ទាំង ១០ រូប ដែល​ធ្វើឱ្យ​មនុស្ស​លើ​ផែនដី​ភ្ញាក់ផ្អើល ពេល​ដឹង​អាយុ​ពិត​របស់​ពួកនាង​

0

​    ​ការរក្សាបាន​នូវ​រាង​ដ៏​ស្រស់ស្អាត​នៅពេល​អ្នកមាន​វ័យ​ជាង ៤០ ទៅ ៥០ ឆ្នាំ មិនមែនជា​កាតព្វកិច្ច​ងាយស្រួល​ឡើយ​។ ប៉ុន្តែ​តារា​សម្តែង ម៉ូ​ដែល និង​ពិធីករ​ទូរទស្សន៍​ល្បីៗ​ជាច្រើន​អាច​រក្សាបាន​។ សម្រាប់​ពួកគេ អាយុ​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ​។​

​    ​ដូច្នេះ ខាងក្រោម​នេះ​គឺជា​គន្លឹះ​ខ្លះៗ​របស់​តារា​សម្រស់​វ័យ​ចំណាស់​ដ៏​ល្បី​ទាំង ១០ រូប​៖

​    ​១. Jennifer Lopez វ័យ ៤៧ ឆ្នាំ​


​    ​"​ខ្ញុំ​មិន​បង្អត់អាហារ​ខ្លួនឯង​ឡើយ ប៉ុន្តែ​ខ្ញុំ​បង្រៀន​ខ្លួនឯង​ឱ្យ​យល់ថា​តើ​វា​សំខាន់​កម្រិតណា​ដែល​ត្រូវមាន​បែបផែន​ជីវិត​ប្រកបដោយ​សុខភាព​ល្អ​។ ឧទាហរណ៍ ខ្ញុំ​តែងតែមាន​អាហារសម្រន់​ជាប់​ខ្លួន ដូចជា​ផ្លែឈើ​ឬ​បន្លែ​ខ្លះៗ​"​។​

​    ​២. Jennifer Aniston វ័យ ៤៧ ឆ្នាំ​


​    ​Jennifer ជឿថា អ្នក​មិន​អាចមាន​សុខភាព​ល្អ រាង​ស្អាត ឬ​សាច់​ស្អាត​នោះឡើយ​ប្រសិនបើ​អ្នក​បរិភោគ​មិនបាន​ល្អ​។ ហេតុនេះហើយ​ទើប​នាង​ញ៉ាំ​ផលិតផល​អាហារ​សរីរាង្គ​។​

​    ​៣. Kylie Minogue វ័យ ៤៨ ឆ្នាំ​


​    ​"​និយាយ​ត្រង់ ខ្ញុំ​មិនសូវ​ហាត់ប្រាណ​ខ្លាំងក្លា​នោះទេ ប៉ុន្តែ​ខ្ញុំ​ប្រើ​ផលិតផល​សម្អាង​ដែល​ជួយ​រាងកាយ​របស់ខ្ញុំ​។ ខ្ញុំ​ជឿជាក់​នឹង​សម្រស់​តាម​វិធី​របស់ខ្ញុំ​"​។​

​    ​៤. Halle Berry វ័យ ៥០ ឆ្នាំ​


​    ​នៅ​វ័យ ២៣ ឆ្នាំ Halle មាន​ជំងឺ​ទឹកនោមផ្អែម​។ នាង​បាន​និយាយថា "​នៅពេល​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម អ្នក​ចាប់ផ្តើម​សង្កេតមើល​លើ​អ្វីដែល​អ្នកធ្វើ ដូចជា​អ្វីដែល​អ្នកនឹង​ញ៉ាំ តើ​អ្នក​ដេក​បាន​ប៉ុនណា តើ​អ្នកមាន​ទម្ងន់​ប៉ុន្មាន​។ តាមរបៀប​នេះ មិន​ថា​អ្នក​ចូលចិត្ត​ឬក៏​អត់ អ្នក​ចាប់ផ្តើម​មើលថែ​ខ្លួន​អ្នក​ច្រើនជាង​មុន​"​។​

​    ​៥. Cindy Crawford វ័យ ៥០ ឆ្នាំ​


​    ​"​អ្នក​រាល់គ្នា​គិតថា​តារា​ម៉ូ​ដែលមាន​រាង​ល្អឥតខ្ចោះ​ចាប់តាំងពី​ដំបូង​មក ប៉ុន្តែ​វា​មិនមែនជា​ការពិត​ឡើយ​។ ខ្ញុំ​មិនដែល​ផ្តោតលើ​រឿង​ដែល​ខ្ញុំ​ចូលចិត្ត​អំពី​ខ្លួន​ខ្ញុំ​ឡើយ ហើយ​ផ្ទុយទៅវិញ ខ្ញុំ​តែងតែ​គិត​អំពី​អ្វីដែល​ខ្ញុំ​ត្រូវ​ប្រយ័ត្ន​។ ដោយមាន​សម្រស់​ស្រស់ស្អាត​មិន​ងាយស្រួល​ឡើយ​"​។​

​    ​៦. Elizabeth Hurley វ័យ ៥១ ឆ្នាំ​


​    ​"​ប្រសិនបើ​អ្នក​ចង់​ស្រក​ទម្ងន់ អ៊ីចឹង​ចិញ្ចឹម​ឆ្កែ​មួយ​ក្បាល​។ វា​ជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​។ ខ្ញុំ​រត់​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​ជាមួយ​ឆ្កែ​របស់ខ្ញុំ​។ ដោយ​ចំណាយពេល​មួយ​ម៉ោង​កន្លះ​លេង​ជាមួយ​ពួកវា បាន​ជំនួស​ការ​ទៅ​ក្លឹប​ហាត់ប្រាណ​សម្រាប់​ខ្ញុំ​"​។​

​    ​៧. Elle Macpherson វ័យ ៥២ ឆ្នាំ​


​    ​"​ខ្ញុំ​ទទួលបាន​ការលើកទឹកចិត្ត​នេះ​ពី​អារម្មណ៍​សប្បាយ ការ​បំផុសទឹកចិត្ត ចំណង់​ចំណូលចិត្ត inspiration, passion, ភាពស្ងប់ស្ងាត់ និង កម្លាំង​។ ទាំងនេះ​គឺ​ពិតជា​សំខាន់​ចំពោះ​ខ្ញុំ​ជាង​តួលេខ​អាយុ​ខ្ញុំ​ទៅទៀត ហើយ​វា​ជា​អ្វីដែល​ជំរុញ​ខ្ញុំ​ឱ្យ​ញ៉ាំ​អាហារ និង​ហាត់ប្រាណ​ត្រឹមត្រូវ​"​។​

​    ​៨. Sharon Stone វ័យ ៥៨ ឆ្នាំ​


​    ​"​ខ្ញុំ​មិនដែល​គិតថា​តើ​ខ្ញុំ​ស្អាត​ឬក៏​អត់​ទេ​។ ប៉ុន្តែ​ខ្ញុំ​ដឹង​ល្បិច​មួយ​។ ខ្ញុំ​ដឹង​ពី​របៀប​បង្កើត​ការ​បំភាន់​ដើម្បីឱ្យ​ទាក់ទាញ​។ នៅពេល​ស្ត្រី​ម្នាក់​ដើរចូល​បន្ទប់ មនុស្ស​មិន​ប្រតិកម្ម​នឹង​សម្រស់​នាង​ឡើយ ប៉ុន្តែ​ប្រតិកម្ម​នឹង​ថាមពល និង​ភាពរឹងមាំ​ដែល​នាង​បង្ហាញ​"​។​

​    ​៩. Christie Brinkley វ័យ ៦២ ឆ្នាំ​


​    ​"​ដោយ​លាបថ្នាំ​សក់ ជួប​អ្នកជំនាញ​សម្រស់ និង​ហាត់ប្រាណ​ពិតជា​ស័ក្តិសម​នឹងធ្វើ​ប្រសិនបើ​វា​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍ល្អ​នៅក្នុង​ខ្លួន​របស់​អ្នក​។ ប៉ុន្តែ​អ្នក​មិនគួរ​ធ្វើ​រឿង​ទាំងអស់នេះ​ដោយសារ​នរណាម្នាក់​ទាម​ទារ​នោះទេ​។ ត្រូវ​ចាំ​ថា រឿង​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាចធ្វើ​សម្រាប់​ខ្លួនឯង​គឺ​ផ្តល់​ខ្លួន​អ្នក​នូវ​សុខភាព​ល្អ​"​។​

​    ​១០. Jane Seymour វ័យ ៦៥ ឆ្នាំ​


​    ​"​ខ្ញុំ​មិន​ចូលចិត្ត​បង្អត់​របស់​ដែល​ខ្ញុំ​ចូលចិត្ត​ឡើយ​។ ប្រសិន​ខ្ញុំ​ចង់​ញ៉ាំ​មី​ប៉ា​ស្តា ខ្ញុំ​នឹង​ញ៉ាំ​ប៉ុន្តែ​មួយចំណែក​តែប៉ុណ្ណោះ​"៕

adverise with khmeread
ប្រភព៖ Brightside

អ្នកនឹងចូលចិត្ត

មតិយោបល់