រូបភាព​ដែល Donald Trump មិន​ចង់ឱ្យ​លេច​ឡើងលើ​អ៊ី​ន​ធឺ​ណេ​ត​

    ​សិល្បការិនី​ជនជាតិ​អង់គ្លេស​ម្នាក់​បាន​កាត់ត​រូបភាព​បែប​លេងសើច​របស់ Donald Trump បើទោះជា​ដឹងថា​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​នឹង​ចាត់វិធានការ​ច្បាប់​លើ​នាង​ក៏ដោយ​។​

​    ​នាង Alison Jackson ដែល​ប្រើ​មនុស្ស​មាន​រូបរាង​ស្រដៀង Trump ទៅ​កាត់ត​បាន​និយាយថា នាង​ត្រូវបាន​ព្រមាន​ពី​ការចេញផ្សាយ​រូបភាព​នោះ​ដោយ​មេធាវី​របស់​នាង​។​

​    ​នាង​ពិបាក​នឹង​រក​អ្នក​ចេញផ្សាយ​រូបភាព​របស់​នាង​ដែល​ខំ​រៀបចំ​យ៉ាង​ពិបាក ដែលមាន​រូបភាព Trump រួមភេទ​ជាមួយនឹង​បវរកញ្ញា​ម៉ិ​ក​ស៊ិ​ក​ក្នុង​ការិយាល័យ និង​ជាមួយ​សមាជិក​ក្រុម Ku Klux Klan​។ លើសពីនេះ​រូបភាព​កាត់ត​របស់​តារា​ផ្សេងទៀត​ដូចជា Kim Kardashian និង Kanye West ហើយ​សមាជិក​ក្រុម Royal Family ក៏ត្រូវ​បាន​កាត់ត​ដែរ​។​

​    ​នាង Jackson បាន​និយាយថា នាង​សម្រេចចិត្ត​បញ្ចេញ​រូបភាព​ទាំងនោះ​ដោយ​ខ្លួន​នាង ដោយសារ​នាង​ជឿថា​វា​គឺ​ខុស​ដែល​អនុញ្ញាតឱ្យ​សេរីភាព​សិល្បៈ​ត្រូវបាន​រឹតត្បិត​។​

​    ​ប៉ុន្ដែ​នាង​អះអាងថា​ការគំរាមកំហែង​ពី​ប្រព័ន្ធ​ច្បាប់​គឺ​វា​គួរឱ្យខ្លាច​បំផុត ហើយ​គ្មាន​នរណាម្នាក់​ចង់ឱ្យ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​ប្ដឹង​នោះឡើយ​។​

​    ​នាង​និយាយថា "​ខ្ញុំ​មិន​ចង់​ឈប់​ធ្វើការ​ងារ​នេះ​ទេ​។ ខ្ញុំ​មិន​គិតថា​សិល្បករ​ទាំងអស់​ដែល​នៅ​ខាងក្រៅ គួរតែបញ្ឈប់​សេរីភាព​សិល្បៈ​របស់​ពួកគេ​នោះទេ​។ វា​នឹង​ពិបាក​ខ្លាំង​ប្រសិនបើ​សិល្បករ​ទាំងអស់​បញ្ឈប់​ការបង្កើត​របស់​ពួកគេ ដោយសារ​ប្រធានាធិបតី​អាមេរិក​មិន​ចូលចិត្ត​នោះ​"​។​

​    ​នាង​ក៏បាន​បន្ថែមទៀតថា ប្រធានាធិបតី​ប្រទេស​កុម្ម​នី​ស​ដូចជា​លោក Putin និង Kim Jung Un ក៏ត្រូវ​បាន​កាត់ត​ដែរ ប៉ុន្ដែ​ហាក់បី​មិនមាន​ប្រតិកម្ម​មកលើ​ពួកលោក​ខាងលិច ដូច​អាមេរិក​នោះទេ​៕

ប្រភព៖បរទេស

Alison jackson donald trump header adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់