Chelsea អាចនឹងត្រូវ FA កាត់ពិន្ទុ ក្នុងហេតុការណ៍វាយតប់ជាមួយកីឡាករ Man City

    ​តោ​ខៀវ Chelsea ប្រឈមមុខ​នឹង​ការ​កាត់​ពិន្ទុ​នៅក្នុង​លី​ក​កំពូល​អង់គ្លេស Premier League នៅក្នុង​ការប្រកួត​មួយ បន្ទាប់ពី​សមរ​ភូម​ដ៏​ក្តៅគគុក​នៅលើ​ទឹកដី Etihad កាលពី​ចុង​សប្តាហ៍​មុន​។​

​    ​ក្លឹប​នៅ​ទឹកដី Stamford Bridge និង​ដៃគូ​ប្រជែង​ពាន​ដ៏​មាន​សក្តានុពល​មេឃ​ខៀវ Manchester City ត្រូវបាន​ចោទប្រកាន់ ដោយ​សមាគម​បាល់ទាត់​អង់គ្លេស (FA) ថា​បាន​ខកខាន​ក្នុងការ​គ្រប់គ្រង​កីឡាករ​របស់ខ្លួន បន្ទាប់ពី​សមរភូមិ​ច្បាំង​ដើម្បី​ឡើងទៅ​លើ​កំពូល​តារាង​លី​កបាន​ផ្ទុះ​ទៅជា​ជម្លោះ​ដ៏​ធំ​មួយ ក្រោយ​ការ​ធាក់​ដ៏​អាក្រក់​របស់ Sergio Aguero ទៅលើ​ខ្សែការពារ​តោ​ខៀវ David Luiz ។​

​    ​Aguero និង​ខ្សែបម្រើ​មេឃ​ខៀវ Fernandinho ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត បន្ទាប់ពី​ជម្លោះ​មួយ​នេះ ត្រូវបាន​ចូលរួម​ជាមួយ​ដោយ​កីឡាករ​បម្រុង​ជាច្រើន​នាក់ និង​រួមជាមួយ​សូម្បីតែ​សមាជិក​នៃ​បុគ្គលិក​គ្រូបង្វឹក​របស់​ក្លឹប​ទាំងពីរ​ផងដែរ​៕

 

1 adverise with khmeread
ប្រភព៖ Mirror

មតិយោបល់