Leo Messi មិនសូវធ្វើពុតដួលទេ តែបើគាត់ធ្វើពុតដួលមែនគឺគាត់ស្មោះត្រង់បំផុត ហ៊ានចេញមុខសារភាព

    ​ដូច​ដែលជា​ទម្លាប់​ធម្ម​តា​របស់គាត់ Lionel Messi អាច​ស្វែងរក​គ្រាប់​បាល់​ដ៏​មាន​សារសំខាន់​ចំនួន​ពីរ​គ្រាប់​សម្រាប់​អ្នកមាន​បុណ្យ Barcelona កាលពី​យប់មិញ​នេះ​។​

​    ​ក្លឹប​យក្ស​ជនជាតិ​កាតា​ឡាន​មួយ​នេះ​តែងមាន​ទម្លាប់​ជួប​ការលំបាក​នៅ​ទឹកដី Osasuna ហើយ​ពួកគេ​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ដណ្តើមបាន​បី​ពិន្ទុ​ពី​ទីនេះ​។​

​    ​Luis Suarez ជា​អ្នក​ស៊ុត​គ្រាប់​បាល់​បើ​ឆាក​នាំមុខ មុនពេល​ដែល Messi ធ្វើបាន​សម្រេច​ជា​បន្តបន្ទាប់​ដែល​ធ្វើការ​ប្រកួត​បញ្ចប់​ក្នុង​លទ្ធផល ៣-០ ។​

​    ​ប៉ុន្តែ​ដោយឡែក​ពី​គ្រាប់​បាល់​ចំនួន​ពីរ​គ្រាប់​របស់គាត់ Leo Messi ក៏បាន​ជាប់​ក្នុងការ​ពាក់ព័ន្ធ​មួយ​នៅក្នុង​ឧបទ្ទវហេតុ​ចម្រូងចម្រាស់​មួយ​នៅក្នុង​តង់​ទី​ពីរ​ផងដែរ​។​

​    ​Messi បាន​ប៉ះទង្គិច​មួយ​ពី​កីឡាករ​របស់ Osasuna ដែល​គាត់​បាន​ដួល​ទៅលើ​ទីលាន​ដោយ​គ្មាន​នរណាម្នាក់​បាន​ប៉ះ​គាត់​នោះឡើយ ដូចដែល​កីឡាករ​អាជីព​ជាច្រើន​តែងតែ​ធ្វើ​វា​ជារឿយៗ ដែល​វា​បាន​កើតឡើង​ផងដែរ​ជាមួយនឹង Pogba កាលពី​ពីរ​សប្តាហ៍​មុន​។​

​    ​ប៉ុន្តែ​សម្រាប់ Messi វិញ​គាត់​បានដឹងថា មិនមាន​ការប៉ះទង្គិច​អ្វីមួយ​លើ​រូបគាត់​នោះឡើយ ដោយ​គាត់​ដឹងថា​នោះ​គឺជា​កំហុស​របស់ខ្លួន និង​បាន​ប្រាប់​វា​ទៅកាន់​អាជ្ញាកណ្តាល​។​

​    ​កីឡាករ​ទាំងអស់​គឺ​ដូចគ្នា ដែល​គាត់​នឹង​អាច​ត្រូវបាន​ពិន័យ​សម្រាប់​ការធ្វើ​ពុធ​ដួល​ស្រស់ៗ ប៉ុន្តែ​អាជ្ញាកណ្តាល​ប្រហែលជា​យល់ព្រម​ទទួលយក​វិធីសាស្ត្រ​ថ្មី​មួយ​នេះ បន្ទាប់ពី Messi បាន​សារភាព​។​

​    ​សម្រាប់​រយៈពេល​ជាច្រើន​ឆ្នាំ នៃ​អាជីព​របស់គាត់ អ្នក​ប្រហែលជា​មិន​ធ្លាប់​ដែល​ចោទប្រកាន់ Leo Messi អំពី​ការធ្វើ​ពុធ​ដួល​នោះឡើយ​។​

​    ​មើល​តាម​វិធី​ខ្លះ អ្នក​មិនអាច​ហៅ​ករណីនេះ​ជាការ​ធ្វើ​ពុត​ដួល​បានឡើយ ព្រោះ​វា​ជា​ផ្នែក​មួយ​ដ៏​ស្មោះត្រង់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​៕

 

1 adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់