អ្នកលេង Twitter ម្នាក់មានគណនីឈ្មោះ @pmxpvrtmx បានផ្ដិតយករូបភាពមិនគួរឱ្យជឿនៃពពកអណ្ដែតរាងមូលពីលើផ្ទះប្រជាជននៅ Fujisawa ក្នុងខេត្ត Kanagawa ប្រទេសជប៉ុន។
គាត់សរសេរនៅបណ្ដាញសង្គម Twitter ថា "នៅពេលខ្ញុំចាក់សោរថយន្ត ខ្ញុំបានឃើញដុំពពករាងមូលដូចបាល់។ ខ្ញុំបានសម្លឹងមើលពពកនោះមួយសន្ទុះ បន្ទាប់មកខ្ញុំបានទាញកាមេរ៉ាថត។ នៅពេលខ្ញុំឃើញពពកនោះវាកាន់តែប្ដូររាងទៅជាមូល ខ្ញុំមិនសោកស្ដាយក្នុងការថតរូបភាពនេះទេ"។
អ្នកជំនាញមួយចំនួនបានបញ្ចេញមតិលើរូបភាពនោះថា ពពកនេះប្រហែលជាការរមូលគ្នានៃពពកជាច្រើន។ វាចេញទម្រង់បែបនេះដោយសារខ្យល់មកពីក្រោមបង្កើតឡើងពីរលកខ្យល់បក់បោកលើភ្នំ។
ប៉ុន្ដែយោងតាម Wikipedia ពពករាងមូលបែបនេះគឺជាទម្រង់លំហូរចេញនៃខ្យល់ត្រជាក់មកពីចំហាយទឹកសមុទ្យ៕
