នរណាថាកូនស្រី​របស់ Mr.Bean មានមុខដូច Mr.Bean?

​    ​មន្ត​ស្នេហ៍​របស់លោក Rowan Atkinson បាន​យកឈ្នះ​ចិត្ត​របស់​ពួកយើង​ជាមួយ​ការបញ្ចេញ​ទឹកមុខ​បែប​កំ​ប្លែក​របស់គាត់​។ ប៉ុន្តែ​នៅថ្ងៃនេះ​យើង​មិន​ផ្តោតលើ Mr.Bean ឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ​គឺ​កូនស្រី​វ័យ ២០ ឆ្នាំ​របស់លោក​គឺ​នាង Lily​។​

​    ​ពាក្យចាស់​បុរាណ​តែង​ពោលថា ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ អ៊ីចឹង​តើ​កូន​របស់លោក Atkinson មានមុខមាត់​ដូច​លោក​ឬ​យ៉ាងណា​?

​    ​ជាដំបូង​យើង​គួរ​ក្រឡេកមើល​អត្តចរិត​ដែល​មិនអាច​បំភ្លេចបាន​របស់ Mr.Bean​។ គាត់​ជា​មនុស្ស​កំប្លែង ហើយ​គាត់​អាច​បញ្ចេញ​នូវ​ទឹកមុខ​ដ៏​មិនគួរ​ឱ្យ​ជឿ​ជាច្រើន​។​

​    ​អ៊ីចឹង​តើ​នាង Lily ពិតជា​មានមុខមាត់​ដូច​បុរស​ម្នាក់នេះ​មែន​ទេ​?

​    ​ពិតណាស់ Lily មិនមែន​មានមុខមាត់​បែបនេះ​ទេ ប៉ុន្តែ​នេះ​ប្រហែលជា​អ្វីដែល​មនុស្ស​ច្រើន​គិត​ស្រមៃ​ពីមុខ​មាត់​នាង​។​

​    ​ជាការ​ពិត នាង​ជានា​រី​ដ៏​ស្រស់ស្អាត​និង​មាន​សមត្ថភាព​។ ខាងក្រោម​នេះ​ជា Lily វ័យ ១៦ ឆ្នាំ​។​

​    ​នាង​មានមុខមាត់​ដូច​ម្តាយ​ច្រើនជាង​ឪពុក ហើយ​នាង​បាន​សម្តែង​រឿង​មួយចំនួន​ជាមួយ​ឪពុក​នាង ដោយ​រួមបញ្ចូល Mr. Bean’s Holiday និង Johnny English Reborn ជាដើម​។​

​    ​ប៉ុន្តែ Lily មិនឃើញ​អនាគត​ខ្លួនឯង​ជាតា​រា​សម្តែង​នោះទេ​។ យោងតាម​គណនី Instagram របស់​នាង​បានឱ្យដឹងថា នាង​សរសេរ​ចម្រៀង ហើយ​ច្រៀង​ដោយ​ខ្លួនឯង និងកាលពី​ចុងខែ​វិច្ឆិកា​នេះ នាង​បាន​ប្រគុំ​តន្ត្រី​មួយ​។​

​    ​Lily បាន​សរសេរ​ចម្រៀង ច្រៀង និង​រាំ​តាំងពី​នាង​មាន​អាយុ ៥ ឆ្នាំ​មកម្ល៉េះ​។ នៅពេល​នាង​មាន​វ័យ ១៤ ឆ្នាំ នាង​បាន​សម្រេចចិត្ត​ចាប់​អាជីព​ចេញពី​ការ​ច្រៀង​រាំ និងចាប់ផ្តើម​សម្តែង​តាម​កម្មវិធី​ជាច្រើន​៕

adverise with khmeread
ប្រភព៖ Brightside