Jamie Carragher ចេញមុខ​បង្អាប់ Man City មុនគេ ក្រោយ​ត្រូវ Leicester លុត​ទក់​សាច់​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ Manchester City លោក Pep Guardiola រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​មួយ​នៅឯ​ទឹកដី​របស់​ក្រុម​កញ្ជ្រោង Leicester កាលពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ សូម្បី​ខណៈពេលដែល​ក្រុម​ការពារ​តំណែង​ជើងឯក​លី​ក​បច្ចុប្បន្ន បានចាប់ផ្តើម​រដូវ​កាល​ថ្មី​ក្នុង Premier League មាន​ទម្រង់​លេង​ដ៏​គួរឱ្យ​សង្វេគ​ក្នុង​រដូវ​កាល​នេះ​ក៏ដោយ​។​

​    ​មេឃ​ខៀវ​បានទទួល​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​ម្តងទៀត​ក្នុង​លទ្ធផល ៤-២ ខណៈដែល​លោក Guardiola បាន​ជ្រើស​យក​យុទ្ធសាស្ត្រ​ការពារ​បី​ប៉ុណ្ណោះ​នៅឯ​ទឹកដី King Power ដែល​ខ្សែការពារ​ស្លាប​ឆ្វេង Pablo Zabaleta ត្រូវបាន​ដាក់ឱ្យ​ទៅលេង​ក្នុង​តំបន់​បម្រើ​កណ្តាល​។​

​    ​បន្ទាប់ពី​បាត់​មុខ​សូន្យឈឹង​ក្នុងការ​ស្វែងរក​គ្រាប់​បាល់ Jamie Vardy បាន​បំបែក​វិបត្តិ​របស់ខ្លួន​នៅ​នាទី ទី​បី ខណៈពេលដែល Andy King អាច​ស្វែងរក​គ្រាប់​បាល់​ទី​ពីរ​ជាមួយនឹង​ការវាយលុក​ដ៏​អស្ចារ្យ​ជាមួយនឹង​ការប្រកួត​ទើបនឹង​ចាប់ផ្តើមបាន​ត្រឹម​ប្រាំ​នាទី​ប៉ុណ្ណោះ​។​

​    ​តំបន់​ការពារ​របស់ Manchester City ពិតជា​គួរឱ្យ​សង្វេគ​ជាទីបំផុត​។ ហើយ​សាជាថ្មី​ម្តងទៀត​អ្នកចាំទី​សំណព្វ​របស់លោក Guardiola កីឡាករ Claudio Bravo ពិតជា​ធ្វើ​ការងារ​មិន​បានល្អ​នោះឡើយ​។​

​    ​បន្ទាប់ពី​បញ្ចប់​ការប្រកួត អ្នកលេង​បណ្តាញ​សង្គម Twitter បាន​ប្រតិកម្ម​ទៅលើ​ការចាប់ផ្តើម​ដ៏​អន់​របស់​ពួកគេ និង​មានការ​រិះគន់​យ៉ាង​សម្បើម​សម្រាប់ Pep Guardiola និង​តំបន់​ការពារ​របស់ Manchester City ។​

​    ​អតីត​កីឡាករ​ហង្ស​ក្រហម Jamie Carragher បានចេញ​មុខមក​បង្អាប់​ខ្សែការពារ Man City មុនគេ ប៉ុន្តែ​មិនមែន​មានតែ​គាត់​ទេ​ដែល​ចេញមក​បង្អាប់​មេឃ​ខៀវ គឺមាន​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​ទៀត​ដែល​ធ្វើបែបនេះ​៕

Untitled 1
adverise with khmeread
Loading ad ...