ឃាត់ខ្លួនប្រុសៗ ចូលចិត្តលេង កា​តេ ​និង​ ​ទៀង​ឡេ​ន​បាន​ ១០​ នាក់​(​មាន​វីដេអូ​)

    កណ្តាល ៖ ជនសង្ស័យ​ ១០ ​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុង​ករណី លេងល្បែង​ស៊ីសង​ខុសច្បាប់​ប្រភេទ​បៀរ​នៅ​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ វេលា​ម៉ោង១២ និង០៥​នាទី នៅ​ចំណុច ក្នុង​បន្ទប់​របស់​ឈ្មោះ​ ណេង ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ស្ថិត​ភូមិ លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ចំនួន ១០ នាក់​ដែល​ឃាត់ខ្លួន​គឺ​១ - ឈ្មោះ សឿង សុខ​ឃឿន ភេទ​ប្រុស អាយុ៤១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងសំណង់ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ១៦០.០០០​ រៀល, ២ - ឈ្មោះ ឌុល ខាន់ ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ៤៤៩.០០០​ រៀល​, ៣ - ឈ្មោះ វឿន សុវណ្ណ ភេទ​ប្រុស អាយុ២៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ១៥.០០០​ រៀល​, ៤ - ឈ្មោះ កន សុខ​ហេង ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ៣០៥.០០០ ​រៀល,​ ៥ - ឈ្មោះ ចឹក វ៉េង ភេទ​ប្រុស អាយុ៤៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ៥៨៤ $ (​ប្រាំ​រយ​ប៉ែតសិប​បួន​ដុល្លារ​គត់​), ៦ - ឈ្មោះ កាន ស៊ី​ណេង ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ១៤០.៣០០ ​រៀល​, ៧ - ឈ្មោះ ប្រាក់ សួន ភេទ​ប្រុស អាយុ៥៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់​ម៉ូតូឌុប  មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ១៩.០០០​ រៀល, ៨ - ឈ្មោះ ថា​ត់ គ្រឿន ភេទ​ប្រុស អាយុ៧៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជរា មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ២១.៥០០​ រៀល, ៩ - ឈ្មោះ គង់ សេត ភេទ​ប្រុស អាយុ៥៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងសំណង់ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ៧៤.០០០ ​រៀល អ្នក​ទាំង​ប្រាំបួន មាន​ទីលំនៅ ភូមិ ឃុំ កើតហេតុ​ខាងលើ និង​១០ - ឈ្មោះ ឡោ ភា​រ៉ា ភេទ​ប្រុស អាយុ៣៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពេទ្យ​យោធា ១៧៩  មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ៤៤៩.០០០​ រៀល​ (​សែសិប​បួន​ម៉ឺន​ប្រាំបួន​ពាន់​រៀល​)​ និង ៩០០$ (​ប្រាំបួន​រយ​ដុល្លា​រគត់​) មាន​ទីលំនៅ ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប្រតិបត្តិការ​នេះ ប៉ូលិស​ដកហូត​វត្ថុតាង​នៅ​កន្លែងកើតហេតុ​រួមមាន ១ - បៀរ​ចំនួន ២​ ហ៊ូ ស្មើ ១០៤ សន្លឹក, ២ - តុ​ដែក ចំនួន ០១, កំរាល ចំនួន ០២, កៅអី​ជ័រ ចំនួន ១៥ និង ប្រាក់​ចំនួន ១៣.៥០០​ រៀល (​មួយ​ម៉ឺន​បី​ពាន់​ប្រាំ​រយ​រៀល​), ៣ - ម៉ូតូ​ចំនួន ០៥​ គ្រឿង, ក្នុងនោះ ម៉ូតូ​ហុងដា សេ​១២៥ សេរី ២០១៥ ចំនួន ០១, សង់​កូរ៉េ ចំនួន ០១, ហុងដា សេ​១២៥ សេរី ២០០៥ ចំនួន ០១, វីវ៉ា ចំនួន ០១ និង ម៉ូតូ​ម៉ាក SL ចំនួន ០១។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​កើតហេតុ​ខាងលើ សមត្ថកិច្ច​ស្រុក​ស្អាង សហការ​ជាមួយ កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកណ្តាល បាន​ប្រតិ​បត្ដ​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ​(​លេងបៀ​រកា​តេ និង បៀរ ទៀង​ឡេ​ន​) ចំនួន ០២ ​វង់ នៅ​ចំណុច ក្នុង​បន្ទប់​របស់​ឈ្មោះ ណេង ស្ថិត​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង​ដូចខាងលើ រួច​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​បន្ត​ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី៕

 

adverise with khmeread