adverise with khmeread 1

Lionel Messi គ្មាន​បញ្ហា​របួសធ្ងន់​ធ្ង​រ​អ្វី​ឡើយ​

​ខ្សែប្រយុទ្ធ​ឆ្នើម Messi មិនបាន​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​ភ្លៅ​ខាងស្តាំ​របស់គេ​នោះទេ​អំឡុង​ជ័យជម្នះ​ដ៏​ជោគជាំ​ទៅលើ​ក្រុម Athletic Bilbao ដែល​បានបញ្ចប់​ក្នុង​លទ្ធផល ៦-០ កាលពី​ថ្ងៃអាទិត្យ ខណៈដែល​ក្រុម Barcelona បាន​ចេញមក​បដិសេធ​ថា​ពុំមាន​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ណា​មួយ​បាន​កើតឡើង​ចំពោះ​រូបគេ​នោះឡើយ​។​

​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ត្រូវបាន​ដកចេញ​នៅ​ដើមតង់​ទី​ពីរ ដែល​បានធ្វើ​ឲ្យ​ប្រិយមិត្ត​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ ទោះជា​យ៉ាងណាក្តី របាយការណ៍​ដំបូង​ដែល​ត្រូវបាន​បញ្ចេញ​ដោយ​ក្លឹប​បាន​បញ្ជាក់ថា ការផ្លាស់ Messi ចេញ​នោះ​គឺ​ដោយសារ​ក្លឹប​ចង់​បញ្ចៀស​បញ្ហា​ធ្ងន់ធ្ងរ​ដែល​អាច​កើតឡើង​ចំពោះ​រូបគេ​ប៉ុណ្ណោះ ហើយ​ឥឡូវនេះ​ក្រុមគ្រូពេទ្យ​បានបញ្ជាក់​ពី​លទ្ធផល​វិ​ជ្ច​មាន​ហើយ​។ 

​ក្លឹប​អ្នកមាន​បុណ្យ​បានប្រកាសថា "​ការធ្វើ​តេស្ត​សុខភាព​ទៅលើ​ខ្សែប្រយុទ្ធ Lionel Messi នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បានបង្ហាញ​នូវ​ព័ត៌មាន​ដ៏​ល្អ​។ វា​បាន​បង្ហាញថា កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​មិនមាន​ទទួលរង​បញ្ហា​សរសៃពួរ​នោះទេ ដោយ​គ្រាន់​តែមាន​ប៉ះ​ទ​ង្កិ​ច​បន្តិចបន្តួច​ប៉ុណ្ណោះ​"​។​

Messi នៅ​មិនទាន់​អាច​ចូលរួម​ក្នុងការ​ប្រកួត​ក្នុង​ថ្ងៃ​ពុធ​នេះ​ក្នុង​ការប្រកួត Copa del Rey វគ្គ ១/៤ ជើង​ទីមួយ ជាមួយ​ក្រុម Athletic Bilbao បានទេ​ប៉ុន្តែ​ក្រុម​អ្នកមាន​បុណ្យ​មិនទាន់​បង្ហើប​ឲ្យ​ដឹង​ពី​បំណង​ពិតប្រាកដ​នៅឡើយ​ទេ​ចំពោះ​កីឡាករ​រូបនេះ បន្ទាប់ពី​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា "​វា​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​គាត់​អាច​នឹងមាន​វត្តមាន​ក្នុងការ​ប្រកួត​ខាងមុខ ប៉ុន្តែ​វា​គ្មាន​បញ្ហា​ធ្ងន់ធ្ងរ​ដែល​គួ​ឲ្យ​បារម្ភ​ឡើយ​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

អ្នកនឹងចូលចិត្ត

មតិយោបល់