រថយន្ត​បើក​បុក​ម៉ូតូ​របួស​​ ២ ​នាក់​ប្តី​ប្រពន្ធ​...​រថយន្ត​បង្ក​បើក​រត់​បាត់​

    ព្រះសីហនុ ៖ មាន​ករណី​រថយន្ត​មួយគ្រឿង ​(​មិន​ស្គាល់​អត្តសញ្ញាណ​) បើ​ក​ទៅបុក​ប៉ះ​នឹង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ ២០១៥ មាន​ស្លាក​លេខ​ព្រះសីហនុ 1A-5789 កាលពី​ម៉ោង​១០​ ថ្ងៃត្រង់​ថ្ងៃទី​១១​ ធ្នូ​នេះ ​នៅ​ម្តុំ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បណ្តាលឱ្យ​ភាគី​ខាង​ម៉ូតូ​ពីរ​នាក់​ប្តី​ប្រពន្ធ​រង​បួស​ធ្ងន់ ​និង​ស្រាល រីឯ​ភាគី​ខាង​រថយន្ត​បាន​បើក​រត់គេច​បាត់​។​

    សមត្ថកិច្ច​មូលដ្ឋាន​ឱ្យដឹងថា ជនរងគ្រោះ​ទី​១-​ឈ្មោះ ហែម សាវុធ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ មុ​របរ​ជា​កម្មករ​មាន​ទី​លំនៅ​ភូមិ​២ សង្កាត់​លេខ​១  ក្រុងព្រះសីហនុ ជា​ប្តី​និង​ជា​អ្នក​បើ​ក​ម៉ូតូ របួសស្រាល និង​ទី​២- ឈ្មោះ ឌី នី​ណា ភេទ​ស្រី​ អាយុ​៤៤​ឆ្នាំ ត្រូវជា​ភរិយា​របួសធ្ងន់​។​

    ក្រោយ​កើត​ហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ ចំណែក​ម៉ូតូ​ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្ទឹងហាវ ហើយ​សមត្ថកិច្ច​កំពុង​បន្ត​ស្វែងរក​រថយន្ត​ពាក់​ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មក​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕​

Unnamed
adverise with khmeread