ប៉េអឹម​ឡោម​ព័ទ្ធផ្ទះ​ចែកចាយ​គ្រឿងញៀន​ចាប់បាន​ថ្នាំញៀន​ ១៩ ​កញ្ចប់​ធំ, ​តូច និង​ ​ឃាត់​មនុស្ស​ ៣ ​នាក់​

    កំពង់ស្ពឺ ៖ យោង​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី​ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានការ​អនុញ្ញាតិ​ពី​លោក កែវ សុធា​ ​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដឹកនាំ​កម្លាំង ដោយ​លោក​អនុសេនីយ៍ឯក ទិ​ត្យ វណ្ណៈ ប្រធាន​មន្ទីរ​យុត្តិធម៌ ដោយបាន​ការរួម​ជាមួយ​កម្លាំង​ស្រុក​អង្គស្នួល ខេត្តកណ្តាល​បាន​ចុះបង្ក្រាប​ និង​ឡោម​ព​ទ្ធ​ផ្ទះ​មួយ​ក្នុងករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​សំរោង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្នុង​នោះបាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣ ​នាក់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​១-​ឈ្មោះ គង់ ស្រី​នី ភេទ​ស្រី​ ​អាយុ​៤២ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ ឃុំ​ខាងលើ, ២-​ឈ្មោះ ម៉ៅ ថា​ន ភេទប្រុស​ អាយុ២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សំរិត​ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ និង ៣-​ឈ្មោះ ស៊ីម ធា​រី ភេទ​ស្រី អាយុ​៣៦ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ។​

    ក្នុងនោះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង និង​សម្ភារៈ​រួមមាន ១-​ម្សៅ​ស​ថ្លា ចំនួន​១៩​កញ្ចប់​, ២-​ជញ្ជីង​ថ្លឹង​ថ្នាំ​០១, ៣-​កន្ត្រៃ​យ​០៣,​ ៤-​ដែកកេះ​១, ៥-​ទូរស័ព្ទ​០៤​គ្រឿង​, ៦-​ស្លាក​លេខ​ម៉ូតូ​០២, ៧-​ដប​ជក់​ថ្នាំ​០២, ៨-​កាបូប ច្រកថ្នាំ​០៣, ៩-​លុយ​រៀល​៦​ម៉ឺន​រៀល​ និង​១០-​ថង់​សំរាប់​ច្រកថ្នាំ ​៥៥៩ ថង់។​

    បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង​ និង​សម្ភារៈ​ទាំងអស់​បាន​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី ចាត់ការ​តាម​នីតិវិធី៕

Untitled 1 adverise with khmeread

មតិយោបល់