samsung-banner
adverise with khmeread

តើ​នឹងមាន​អ្វី​កើតឡើង​ប្រសិនបើ​នៅ​សុខៗ​ស្រាប់តែ​បាត់​ព្រះអាទិត្យ​?

Untitled 1

    ​១. គ្មាន​ទំនាញ (៨ នាទី​ក្រោយ​បាត់​ព្រះអាទិត្យ​)
​    ​ប្រសិនបើ​ទំនាញ​ពី​ព្រះអាទិត្យ​ស្រាប់តែ​បាត់ អ៊ីចឹង​រាល់​ភព​ទាំងអស់​នឹង​ឈប់​ធ្វើ​គោចរ ហើយ​បន្ទាប់មក​នឹងធ្វើ​ដំណើរ​ស្របគ្នា​ស្មើ​ដូច​បន្ទាត់​យ៉ាង​អ៊ីចឹង​។​

​    ​២. ធ្លាក់ចូល​ក្នុង​ភាព​ងងឹត (៩ នាទី​ក្រោយ​បាត់​ព្រះអាទិត្យ​)
​    ​យើង​នឹងមិន​កត់សម្គាល់​ភ្លាមៗ​នោះទេ​ដោយសារ​ពន្លឺ​ធ្វើដំណើរ​លឿន ប៉ុន្តែ​ប្រសិនបើ​ព្រះអាទិត្យ​ឈប់​រះ​មួយ​រំពេច​បន្ទាប់ពី ៩ នាទី​ឬក៏​លើសពីនេះ យើង​នឹង​ធ្លាក់ចូល​ទៅក្នុង​ភាព​ងងឹត​។​

​    ​៣. ព្រះ​ចន្ទ​ងងឹត (៩ នាទី​ក្រោយ​បាត់​ព្រះអាទិត្យ​)
​    ​យើង​នឹង​មិនឃើញ​ព្រះ​ចន្ទ​ទៀតឡើយ​ខណៈ​អាច​ឃើញ​វា​ដោយសារ​ពន្លឺព្រះអាទិត្យ​។ យ៉ាងណាក្តី​យើង​នឹង​ឃើញ​ផ្កាយ​ដទៃ​ដោយសារ​វា​ជា​ប្រភព​ពន្លឺ​របស់​យើង​។​

​    ​៤. អាកាសធាតុ​ដែល​មិនអាច​ទ្រាំ​បាន (​ប៉ុន្មាន​ថ្ងៃក្រោយ​បាត់​ព្រះអាទិត្យ​)
​    ​បច្ចុប្បន្ន សីតុណ្ហភាព​ភពផែនដី​ប្រហែល ២៧ អង្សា ប៉ុន្តែ​វា​នឹង​បន្ត​ធ្លាក់​ចុះមក​ត្រឹម -១២៣ អង្សា​ត្រឹម​រយៈពេល​ពីរ​ខែ ហើយ​បន្ទាប់មក​នឹង​ធ្លា​ក់មក​ត្រឹម -១៩៨ អង្សា​ក្នុង​រយៈពេល​បួន​ខែ​។ បើ​និយាយ​ពី​ទឹក​វិញ វា​នឹង​កក​រឹង​នៅត្រឹម -០,១៥ អង្សា​។​

​    ​៥. អតិសុខុមប្រាណ​មានជីវិត (​ប៉ុន្មាន​ថ្ងៃក្រោយ​បាត់​ព្រះអាទិត្យ​)
​    ​មានតែ​អតិសុខុមប្រាណ​ប៉ុណ្ណោះ​ដែល​រស់នៅក្នុង​ស្នូលផែនដី​ហើយ​អាច​រស់នៅ​ដោយ​គ្មាន​ព្រះអាទិត្យ​ដោយសារ​កម្តៅ​ពី​ស្នូល ប៉ុន្តែ​បាក់តេរី​ភាគច្រើនបំផុត​នឹង​ងាប់​អស់រលីង​។​

​    ​៦. ដំណោះស្រាយ​របស់​មនុស្ស​លោក (១ ខែក្រោយ​បាត់​ព្រះអាទិត្យ​)
​    ​ឱកាស​របស់​យើង​តែមួយគត់​នោះ​គឺ​រស់នៅក្នុង​នាវាមុជទឹក​នៅ​ជម្រៅ​ដ៏​ជ្រៅ​និង​ផ្នែក​ដ៏​កក់ក្តៅ​បំផុត​របស់​មហាសមុទ្រ ឬ​ប្រសិនបើ​យើង​អាច​កសាង​តំបន់​ជម្រក​ដាច់ដោយឡែក​បាន​។​

​    ​៧. គ្មាន​រស្មី​សំយោគ (​ប៉ុន្មាន​សប្តាហ៍​ក្រោយ​បាត់​ព្រះអាទិត្យ​)
​    ​រុក្ខជាតិ​នឹងមិន​អាចធ្វើ​រស្មី​សំយោគ​នៅពេល​ពន្លឺ​រស្មី​បញ្ឈប់​។ ទោះយ៉ាងណា បរិយាកាស​មាន​អុកស៊ីសែន​គ្រប់គ្រាន់​ដើម្បីឱ្យ​រុក្ខជាតិ​រស់​បានយូរ​គួរសម​។​

​    ​៨. ពពួកសត្វ​ប្រមាញ់​រស់​បានយូរ (​ប៉ុន្មាន​សប្តាហ៍​ក្រោយ​បាត់​ព្រះអាទិត្យ​)
​    ​ជាមួយ​ចំណីអាហារ​លើ​ពិភពលោក​ចាប់ផ្តើម​អស់យ៉ាង​ឆាប់រហ័ស​នោះ មនុស្ស​សត្វ​ក៏​ចាប់​ស្លាប់​អស់​បណ្តើរៗ​ដែរ​។ ទោះយ៉ាងណា ពពួកសត្វ​ប្រមាញ់​ដូចជា​ឥន្ទ្រី ចចក​ព្រៃ​ជាដើម អាច​រស់នៅ​បាន​រាង​យូរ​ជាងគេ ដោយសារ​ពួកវា​ស៊ី​សាកសព​។​

​    ​៩. ផ្ទៃ​មហាសមុទ្រ​កក (២ ខែក្រោយ​បាត់​ព្រះអាទិត្យ​)
​    ​រាល់​ផ្ទៃ​មហាសមុទ្រ​ទាំងអស់​នឹង​កក ជាមួយ​ជីវិត​សមុទ្រ​មួយចំនួន​ប៉ុណ្ណោះ​ដែល​រស់នៅ​បាតសមុទ្រ​ដ៏​ជ្រៅ​មានឱកាស​មានជីវិត​។​

​    ​១០. មានតែ​ដើមឈើ​ធំៗ​ប៉ុណ្ណោះ (​ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​បាត់​ព្រះអាទិត្យ​)
​    ​បើទោះជា​រុក្ខជាតិ​ឈប់​ធ្វើ​រស្មី​សំយោគ​ហើយ​បន្ទាប់មក​វា​ងាប់ ដើមឈើ​ធំៗ​នឹង​នៅមាន​ជីវិត​រាប់​ទសវត្ស​រ៍​ដោយ​គ្មាន​ការធ្វើ​រស្មី​សំយោគ​។​

​    ​១១. មហាសមុទ្រ​មាន​អ៊ី​សូ​ឡង់​បាំង​ជិត (១០០០ ឆ្នាំក្រោយ​បាត់​ព្រះអាទិត្យ​)
​    ​ដោយសារ​ផ្ទៃ​ខាងលើ​នៃ​មហាសមុទ្រ​នឹង​រឹង​កក​អស់ ដូច្នេះ​ទឹក​ក្រោម​ផ្ទៃសមុទ្រ​នឹងមិន​រឹង​កក​រាប់ពាន់​ឆ្នាំ ដោយសារ​វា​មាន​អ៊ី​សូ​ឡង់​កម្តៅ​បាំង​។​

​    ​១២. បរិយាកាស​ខ្ទេចខ្ទាំ (១០០០ ឆ្នាំក្រោយ​បាត់​ព្រះអាទិត្យ​)
​    ​នៅ​ចំណុច​ដែល​មហាសមុទ្រ​កក​ទាំងស្រុង ហើយ​ភពផែនដី​ស្ថិតនៅ​សីតុណ្ហភាព -២៤០ អង្សា បរិយាកាស​ភពផែនដី​នឹង​ខ្ទេចខ្ទី ហើយ​ផែនដី​នឹង​ទទួលយក​វិទ្យុសកម្ម​ដ៏​ខ្លាំងក្លា​ពី​សុញ្ញកាស​៕

ប្រភព៖វិទ្យាសាស្រ្ត

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់