កើត​ជំងឺ​ញ័រ​ដៃ​? បំបាត់​វា​ជាមួយ​វិធី​ងាយស្រួល​ទាំងនេះ​...

    ​ការ​យួរ​វត្ថុ​ផ្សេងៗ​រាល់ថ្ងៃ​អាចនឹង​ប្រឈម​បញ្ហា​ដៃ​ញ័រ​។ សាក​ស្រមៃ​មើល យើង​កំពុង​សរសេរ​សំបុត្រ​ស្នេហា​ដោយ​ដៃ​របស់​យើង ហើយ​ព្យាយាម​សរសេរ​ឱ្យ​ស្អាត​បង្កប់ន័យ​ជ្រៅ ប៉ុន្តែ​បើ​ដៃ​ញ័រ​សរសេរ​មិន​ស្អាត​ផង​នោះ តើ​លិខិត​នោះ​គួរឱ្យ​ចង់​អាន និង​អាច​បញ្ជ្រៀប​មនោសញ្ចេតនា​បានទេ​?
 
​    ​ដៃ​ញ័រ​គឺ​ទាក់ទង​ទៅនឹង​បញ្ហា​ផ្នែក​វេជ្ជសាស្ត្រ ដោយ​ការ​ញ័រ​ដៃ​នេះ​អាច​បណ្ដាលមកពី​ខួរក្បាល​មាន​ដុំ​សាច់ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ Hyperthyroidism ជំងឺ Hypoglycemia និង​ជំងឺ Parkinson​។​

​    ​ពេលខ្លះ​វា​បណ្ដាលមកពី​ការសេព​គ្រឿងញៀន ស្ត្រេ​ស​ខ្លាំង ថប់​អារម្មណ៍ អស់កម្លាំង​ល្ហិតល្ហៃ និង​ខឹង​ជាដើម​។ ការទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ​ជាតិ​ស្រវឹង​ច្រើន​ក៏​បណ្ដាលឱ្យ​អ្នក​ញ័រ​ដៃ​ផងដែរ​។​

​    ​* វិធី​ដោះស្រាយ​៖
​    ​- ឈប់​ជក់បារី​។​
​    ​- កំណត់​ការទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កម្រិត​ទាប​។​
​    ​- ប្ដូរ​មក​ពិសា​តែ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​របស់​អ្នក​។​
​    ​- ឈប់​ពិសា​គ្រឿង​ស្រវឹង​។​
​    ​- ទទួលទាន​ជាតិ​ស្ករ​ឱ្យ​គ្រប់​ចំនួន​ដែល​រាងកាយ​ត្រូវការ ព្រោះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ពេក​ក៏​បណ្ដាលឱ្យ​ញ័រ​ដៃ​ដែរ​។​
​    ​- បរិភោគ​អាហារ​ដែល​សម្បូរ​ទៅដោយ​វីតាមីន B ដូចជា សាច់​ក្រហម ត្រី​សា​ម៉ុង ត្រី​ធូ​ណា ចេក ផ្លែ​ប៊ឺ​រ សណ្ដែក អាល់​ម៉ុង ទឹកដោះគោ និង​ស៊ុត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត