ស៊ុយអែត​ជា​ប្រទេស​ទីមួយ​លើ​ពិភពលោក ដែល​អស់​សំរាម​ពី​ប្រទេស​រលីង ហើយ​ឥឡូវ​កំពុង​នាំចូល​សំរាម​ពី​បរទេស​មកវិញ ព្រោះ​ខ្សត់​សំរាម​ពេក​

    ​ប្រទេស​ស៊ុយអែត​អស់​សំរាម​រលីង​ហើយ​ត្រូវបាន​បង្ខំ​ឱ្យ​នាំចូល​សំរាម​ពី​ប្រទេស​ដទៃទៀត​ដើម្បី​រក្សា​រោងចក្រ​កែច្នៃ​សំរាម​ដ៏​ទំនើប​ផុត​លេខ​របស់ខ្លួន​ឱ្យ​ដំណើរការ​។​

​    ​ប្រទេស​ស៊ុយអែត ដែលមាន​ប្រភព​អគ្គីសនី​ពាក់កណ្តាល​បានមកពី​ថាមពល​កកើត​ឡើងវិញ ធ្លាប់ជា​ប្រទេស​ដំបូង​គេ​ដែល​អនុវត្ត​ពន្ធ​ធ្ងន់ធ្ងរ​លើ​ឥន្ធនៈ​ផុ​ស៊ី​ល​ក្នុង​ឆ្នាំ ១៩៩១​។​

​    ​ប្រព័ន្ធ​កែច្នៃ​សំរាម​របស់​ស៊ុយអែត​ពិតជា​ទាន់សម័យ ដែល​កាលពី​ឆ្នាំមុន​មាន​សំរាម​ត្រឹមតែ ១ ភាគរយ​ប៉ុណ្ណោះ​នៃ​កាកសំណល់​ទាំងអស់​របស់​ពួកគេ ដែល​ត្រូវបាន​បញ្ជូនទៅ​ទីលាន​ចាក់សំរាម​។​

​    ​អ្នកស្រី Anna-Carin Gripwall នាយក​សមាគម​គ្រប់គ្រង​ការកែច្នៃ​សំរាម​ឡើងវិញ​របស់​ស៊ុយអែត បាន​និយាយថា "​ប្រជាជន​ស៊ុយអែត​ចូលចិត្ត​សម្រស់​ធម្មជាតិ​ដ៏​ស្រស់បំព្រង​អនាម័យ​ណាស់​។ ហើយ​ពួកគេ​ដឹង​អំពី​អ្វីដែល​យើង​ត្រូវធ្វើ​ចំពោះ​ធម្មជាតិ និង​បញ្ហា​បរិស្ថាន​។ យើង​បានធ្វើការ​លើ​ការទំនាក់ទំនង​អស់​រយៈពេល​ដ៏​យូរ​ដើម្បី​ធ្វើឱ្យ​មនុស្ស​កុំឱ្យ​បោះចោល​សំរាម​នៅ​ខាងក្រៅ ដូច្នេះ​យើង​អាច​កែច្នៃ​និង​ប្រើប្រាស់​សំរាម​ឡើងវិញ​"​។​

​    ​ស៊ុយអែត​បាន​អនុវត្ត​គោលនយោបាយ​កែច្នៃ​សំរាម​ឡើងវិញ​ទូទាំងប្រទេស ដូច្នេះ​បើទោះជា​ក្រុមហ៊ុន​ឯកជន​នាំចូល​និង​ដុត​សំរាម ថាមពល​នឹង​ចូលទៅ​ប្រព័ន្ធ​កម្តៅ​ជាតិ​ដើម្បី​ផ្តល់​កម្តៅ​ដល់ផ្ទះ​អំឡុង​អាកាសធាតុ​ត្រជាក់​។​

​    ​អ្នកស្រី Gripwall បាន​ហៅ​កម្មវិធី​នាំចូល​សំរាម​ដើម្បី​កែច្នៃ​ពី​ប្រទេស​ដទៃ​ដូចជា​ចក្រភព​អង់គ្លេស​ជាដើម​ថា ជា​ស្ថានភាព​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។​

​    ​គាត់​បាន​និយាយថា "​មានការ​ហាមប្រាម​នៅ​ទីលាន​ចាក់សម្រាម​ក្នុងប្រទេស​អឺរ៉ុប ដូច្នេះ​ផ្ទុយ​ពី​បង់លុយ​ផាកពិន័យ ពួកគេ​បញ្ជូន​សំរាម​មក​យើង​ជា​សេវាកម្ម​។ ពួកគេ​គួរ​ហើយនឹង​សាងសង់​រោងចក្រ​ដោយ​ខ្លួនឯង ដើម្បី​កាត់បន្ថយ​សំរាម​របស់​ពួកគេ ដូចដែល​យើង​កំពុង​ធ្វើ​យ៉ាងសកម្ម​នៅ​ប្រទេស​ស៊ុយអែត​ដែរ​"៕

ប្រភព៖ឞរទេស

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់