samsung-banner
adverise with khmeread

ញាក់សាច់​! គ្រួសារ Beckham ទិញ​ភូមិគ្រឹះ​ថ្មី​មើល​មួយ​ភ្លែត​ស្មានតែ​ព្រះរាជវាំង Beckingham Palace ចំណែក​បន្ទប់​មិនបាច់​ថ្លែង មាន​ដល់​ទៅ ១២៣ បន្ទប់​ឯណោះ​

0

    ​តារា​ល្បី David Beckham និង Victoria Beckham តាម​ដឹង​ចង់បាន​ផ្ទះ​ដ៏​ធំ​ស្កឹ​ម​ស្កែ​តម្លៃ​ជាង ២០០ លាន​ដុល្លារ​នៅ​ទីក្រុង Los Angeles ដែលមាន​បន្ទប់ដេក​ចំនួន ១៤ និង​បន្ទប់ទឹក​ចំនួន ២៧​។​

​    ​វិមាន The Manor គឺជា​ផ្ទះ​ធំជាងគេ​នៅក្នុង​តំបន់ LA County ដែល​ស្ថិតនៅ​ផ្ទៃដី ១,៨ ហិកតា​ជាមួយ​បន្ទប់​គ្រប់​ប្រភេទ​សរុប​ចំនួន ១២៣ ដ៏​មិន​គួរឱ្យ​ជឿ​។​

​    ​ផ្ទះ​នេះ​បានក្លាយ​អចលនទ្រព្យ​ដែល​ពួកគេ​ចង់បាន​បំផុត​បន្ទាប់ពី​ដាក់លក់​ផ្ទះ Bel Air របស់​ពួកគេ ក្នុងតម្លៃ​ប្រហែល ៣០ លាន​ដុល្លារ នៅលើ​ទីផ្សារ​។​

​    ​កាសែត The Daily Star Sunday បាន​រាយការណ៍​ថា អ្នក​ទាំងពីរ ដែល​បាន​រៀបការ​ក្នុង​ឆ្នាំ ១៩៩៩ បាន​បង្កើត​បញ្ជី​មួយ​ដើម្បី​ជួយ​ពួកគេ​ជ្រើសរើស​ផ្ទះ​ថ្មី​មួយ ដែល​ត្រូវ​នឹង​តម្រូវការ​របស់​កូន​បួន​នាក់​របស់​ពួកគេ​។​

​    ​ផ្ទះ​ថ្មី​របស់​ពួកគេ​ត្រូវការ​កន្លែង​ដើរ​ម៉ូត​សម្រាប់​ការងារ​ម៉ូត​សម្លៀកបំពាក់​របស់លោក​ស្រី Victoria វ័យ ៤២ ឆ្នាំ កន្លែង​មួយ​សម្រាប់ Brooklyn វ័យ ១៤ ឆ្នាំ​និង​មិត្តភក្តិ​របស់គេ និង​ស្ទូ​ឌី​យ៉ូ​មួយ​សម្រាប់ Harper វ័យ ៥ ឆ្នាំ ខណៈដែល​ផ្ទះ​មាន​ទីលាន​វាយ​តេ​ន្នី​ស​និង​អាង​ហែល​ទឹកនឹង​ពិតជា​ស័ក្តិសម​បំផុត​សម្រាប់ Harper​។​

​    ​ផ្ទះ​នេះ​មាន​កន្លែង​ហាត់ប្រាណ​មួយ កន្លែង​លេង​ប៊ូ​លីង​មួយ កន្លែង​ចត​ឡាន​បួន និង​ទីលាន​សម្រាប់​ចត​ឡាន​ចំនួន ១០០​។​

​    ​អចលនទ្រព្យ​ដ៏​ថ្លៃ​នេះ​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា​ព្រះរាជវាំង Beckingham Palace ក្នុង​ចក្រភព​អង់គ្លេស​៕

ប្រភព៖បរទេស

adverise with khmeread

មតិយោបល់