Samsung ត្រៀម​ចេញ​ទូរស័ព្ទ Galaxy S7 Edge រហស្សនាម "​គុជ​ខ្មៅ​" ដើម្បី​ប្រជែង iPhone 7 តែ​ចេញលក់​តែ​លើ​ទីផ្សារ​សម្រិតសម្រាំង​ប៉ុណ្ណោះ​

    ​ពាក្យ​ចចាមអារ៉ាម​ជាច្រើន ដែលថា ក្រុមហ៊ុន Samsung នឹង​បញ្ចេញ​ទូរស័ព្ទ Galaxy S7 Edge ពណ៌​ថ្មី​សន្លាង​នោះ គឺ​ត្រូវបាន​បញ្ជាក់ថា​ជា​រឿង​ពិតប្រាកដ​មែន​។ នេះ​បើតាម​កាសែត Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃទី ៩ ធ្នូ​។ 

​    ​ពណ៌​ថ្មី​នេះ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា "​គុជ​ខ្មៅ​" និង​ត្រូវបាន​ប្រៀបធៀប​ទៅនឹង​ទូរស័ព្ទ iPhone 7 ពណ៌​ខ្មៅ​រលោង ដែល​ទើបតែ​ចេញ​ក្នុងឆ្នាំនេះ​។ 

​    ​ទូរស័ព្ទ​ថ្មី​នេះ​នឹងត្រូវ​ដាក់លក់​ក្នុង​ទីផ្សារ​សម្រិតសម្រាំង​ប៉ុណ្ណោះ ចាប់ពី​ថ្ងៃទី ៩ ធ្នូ និង​លក់​ប្រភេទ ១២៨GB​។  

​    ​ពាក្យ​ចចាមអារ៉ាម​ដំបូង​លេចឡើង​នៅ​ខែវិច្ឆិកា ដោយ​ក្រុម​អ្នកជំនាញ ដែល​និយាយថា Samsung នឹងមាន​ទូរស័ព្ទ​ថ្មី​ពណ៌​ខ្មៅ​សម្រាប់​ស៊េរី S7 ឱ្យទាន់ពេល​បុណ្យ​ណូអែល​។ 

​    ​ហើយ​ថ្មីៗ​នេះ Samsung និយាយថា ទូរស័ព្ទ​ខ្មៅ​រលោង​ស្រិល​នេះ "​មាន​គុណភាព​ខ្ពស់ និង​ប្រណិត​បំផុត​"​។ នេះ​បើតាម​លោក Joe Rossignol និយាយ​នៅលើ​វេ​ប​សាយ MacRumors​។​

​    ​ក្រៅពី​ពណ៌​ខ្មៅ​រលោង Galaxy S7 edge ក៏មាន​ប្រភេទ គុជ​ស ពណ៌​មាស និង​ពណ៌​ទឹកប្រាក់​ផងដែរ​៕ 

ប្រភព៖បរទេស

2
adverise with khmeread
Loading ad ...