កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះកំពុងស្ថិតនៅក្រោមសម្ភាធក្នុងរដូវកាលនេះ និងមានការរំពឹងទុកថាលោក Jurgen Klopp អាចនឹងស្វែងរកអ្នកថ្មីមកជំនួសទៀតផង។
ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះនៅតែមានជំនឿចំពោះកីឡាករវ័យ ២៧ ឆ្នាំរូបនេះ និងបានសុំឲ្យក្លឹបបន្តកិច្ចសន្យាបន្ថែមពីលើកុងត្រាចាស់ទៀតផង។
វាមិនងាយស្រួលឡើយសម្រាប់អ្នកចាំទី Mignolet ដែលបានចូលរួមជាមួយក្រុម Liverpool កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃ ៩ លានផោនពីក្រុម Sunderland ដោយរូបគេបានជួបការលំបាកតាំងពីថ្ងៃដំបូងមកម្ល៉េះ។
កីឡាកររូបនេះបានបង្កើតនូវកំហុសក្នុងអំឡុងការប្រកួតជាមួយក្រុម West Brom កាលពីខែធ្នូដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ២ ទល់នឹង ២ តែត្រូវគ្រូបង្វឹកចេញមុខគាំទ្រលើកទឹកចិត្តកុំឱ្យបាក់ទឹកចិត្ត៕
