នារី​ម្នាក់នេះ​បាន​ក្លាយជា​បវរកញ្ញា​ធ្ងន់​ជាងគេ​បំផុត​លើ​ពិភពលោក​!

    ​នារី​ម្នាក់នេះ​បាន​ក្លាយជា​រាជិនី​សម្រស់​ដែលមាន​ទម្ងន់​ធ្ងន់​ជាងគេ​មិន​ធ្លាប់មាន​។​

​    ​នាង Estefania Correa មាន​ទម្ងន់ ១២២ គីឡូក្រាម​ហើយ​បាន​គ្រង​តំណែង "Queen of Vendimia" នៅក្នុង​កម្មវិធី​ប្រកួត​សម្រស់​មួយ​ដែលជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​ផលិត​ស្រា​ទំពាំង​បៃ​ជូរ​ប្រចាំឆ្នាំ​ក្នុង​ខេត្ត Mendoza ប្រទេស​អា​ហ្ស​ង់​ទីន​។​

​    ​នាយកដ្ឋាន​ទាំង ១៨ នៅ​ខេត្ត Mendoza បាន​បញ្ជូន​អ្នកនាំពាក្យ​ស្ត្រី​ដ៏​ស្រស់ស្អាត​ជាងគេ​មក​ចូលរួម​ពិធីបុណ្យ​ដើម្បី​ប្រកួត​សម្រស់​។ នាង Estefania តំណាងឱ្យ​នាយកដ្ឋាន Colonia Segova​។​

​    ​កញ្ញា​វ័យ ២៤ ឆ្នាំ​កម្ពស់ ១៦០ សង់ទីម៉ែត្រ​រូបនេះ​ត្រូវបាន​ចាត់ទុកជា "​រាជិនី​ប្រឆាំង​ការរើសអើង​" បន្ទាប់ពី​ការ​ថ្លែង​ឥត​ព្រាងទុក​របស់​នាង​ក្រោយ​ទទួល​មកុដ បាន​ជំរុញ​ទឹកចិត្ត​មនុស្ស​ជាច្រើន​។ នាង​បាន​សារភាពថា នាង​ភ្លេច​នូវ​អ្វីដែល​នាង​បានរៀបចំ​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​របស់​នាង​។​

​    ​អ្នកសម្របសម្រួល​កម្ម​វិធី​នាង Carolina Cocuzza បាន​និយាយថា ឆ្នាំនេះ​គឺជា​លើកដំបូង​ដែល​អ្នកចូលរួម​អាច​និយាយ​អំពី​ប្រធានបទ​ដែល​ពួកគេ​ជ្រើសរើស​ដោយ​ខ្លួនឯង​។ នាង​ក៏បាន​កត់សម្គាល់​ទៀតថា ការ​ថ្លែង​របស់​នាង Estefania គឺ​ពឹង​ផ្អែកទៅលើ​ការមិន​រើសអើង និង លុបបំបាត់​គំនិត​ដែល​ចូលចិត្ត​តែ​បវរកញ្ញា​រាង​តូច​ច្រលឹង​៕

0
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...