ផឹក​ស៊ីស្រវឹងវ៉ៃ​កាប់​ចាក់​គ្នា​របួស​ទាំងសងខាង​​ ប៉ូលិស​ឃាត់ ​៤ ​នាក់

    កោះកុង ៖ ជនសង្ស័យ​ ៤ ​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ ២០១៦ វេលា​ម៉ោង៦ ​និង​៣០ នាទី​ព្រលប់​នេះ​នៅ​ចំណុច​ភូមិ​៤(​ភូមិ​តាកែវ​) សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ក្នុងករណី​បង្ក​ហិង្សា​បង្ក​របួសស្នាម​ប្រើប្រាស់​អាវុធ​បណ្តាលឱ្យ​របួស​ទាំងសងខាង។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំង ៤ នាក់មាន៖ ១.ឈ្មោះ ឆាត ថន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នេសាទ ទីលំនៅ​កន្លែងកើតហេតុ ជា​ម្ចាស់​កាំ​បិតប៉័ង​តោ (​រងរបួស​ត្រ​ង់ក​ដេរ ​៤​ ថ្នេរ​), ២.ឈ្មោះ លី ហ្វា​ស៊ី ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ​អ៊ីស្លាម មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​កន្លែងកើតហេតុ ជា​ម្ចាស់​ដែកឆាប និង​ដាវ (​រងរបួស​ម្រាមដៃ​), ៣.ឈ្មោះ លី រូ​ហ្សា​ក់ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ​អ៊ី​ស្លាម មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​កន្លែងកើតហេតុ និង ៤.ឈ្មោះ ប៉ុន ចិ​ត្រា ហៅ មូ​សើ ជនជាតិខ្មែរអ៊ីស្លាម អាយុ ១៩ ​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​កន្លែងកើតហេតុ។​

    ប៉ូលិស​បន្តថា មូលហេតុ ផ្តើមឡើង​ពី​ផឹក​ស៊ីស្រវឹង​ទាស់សម្តី​គ្នា។ ​បច្ចុប្បន្នកំពុង​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិ​ច្បាប់​៕​

adverise with khmeread