ប្តី​ចិត្តឃោរឃៅ​! ក្ដាប់កូនសោក្នុងដៃ វាយ​ប្រពន្ធ ​ផុង​លលាដ៍ក្បាល

    ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​ម្នាក់ ត្រូវបាន​ប្តី​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​កណ្តាប់ដៃ (ក្ដាប់កូនសោក្នុងដៃ) វាយ បណ្តាលឱ្យ​រងរបួស​បែ​ក​ផុង​លលាដ៍ក្បាល ក ស្មា ដេក​ប្រកាច់​សន្លប់ នៅ​កន្លែង​ផ្អើល​អស់​ប្រជាពលរដ្ឋ​ពេញ​ភូមិ នាំគ្នា​អន្តរាគមន៍ ហៅ​រថយន្ត​សង្គ្រោះ និង​ចាប់​ឃាត់ខ្លួន​ជនបង្ក​នាំទៅប៉ុ​ស្តិ៍ប៉ូ​លី​ស។​

    អំពើហិង្សា​ក្នុង​គ្រួសារ​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ ​និង​៣០​នាទី​រសៀល ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនបង្ក​ជា​ប្តី​មានឈ្មោះ សេង ហុង អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ភូមិ​បេង ឃុំ​ថ្ម​ពូន ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង។​

    ចំណែក​ប្រពន្ធ​រងរបួស​ធ្ងន់​ឈ្មោះ ឈ​យ សុខ​ហេង អាយុ​៣៧​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មានកូន​ស្រី​២​នាក់​នៅក្នុង​បន្ទុកគ្រួសា​រ​។​

    ប៉ូលិស​បន្តថា ដំបូង​ពួកគេ​មានទំនាស់ ហើយ​ប្តី​បាន​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​កណ្តាប់ដៃ (ក្ដាប់កូនសោក្នុងដៃ) វាយ បណ្តាលឱ្យ​រងរបួស​បែ​ក និង​ផុង​លលាដ៍ក្បាល ក ស្មា ដេក​ប្រកាច់​សន្លប់ នៅ​កន្លែង​ផ្អើល​អស់​ប្រជាពលរដ្ឋ​ពេញ​ភូមិ នាំគ្នា​អន្តរាគមន៍ ហៅ​រថយន្ត​សង្គ្រោះ និង​ចាប់​ឃាត់ខ្លួន​ជនបង្ក​នាំទៅ​ប៉ុ​ស្តិ៍ប៉ូ​លី​ស​តែម្តង៕

Unnamed %281%29
adverise with khmeread
Loading ad ...