រថយន្ត ០២​ គ្រឿង​បុក​គ្នា​ខ្ទេច​នៅ​ស្រុក​ប្រាសាទបាគង​

    សៀមរាប ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង រថយន្ត​បើក​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម្ខាង​រងរបួស​ស្រាល​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នៅ​ល្ងាច​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦​នេះ។​

    ប្រភពពី​សមត្ថកិច្ច​ចរាចរណ៍​ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរណ៍​ខាងលើនេះ​បង្កដោយ រថយន្ត​កូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-8578  បើកបរ​មិន​ប្រកាន់​ស្តាំ បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត ០១​ គ្រឿង ម៉ាក​ហ្វ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-7730 បើក​ពី​លិចទៅ​កើត បណ្ដាល​ឱ្យ​អ្នកបើកបរ​ម្នាក់​ឈ្មោះ ឌី ផល្លា ភេទ​ប្រុស អាយុ៤៦​ឆ្នាំ រងរបួស​ស្រាល​។​

    ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​រថយន្ត​ហ្វ​ត​មាន​អ្នករួមដំណើរ ៥​ នាក់ ក្នុងនោះ​មានម្នាក់​រងរបួស​ធ្ងន់ រីឯ​អ្នកបើកបរ​រថយន្ត​កូរ៉េ ក្រោយពេល​កើតហេតុ បាន​ចុះ​រត់​គេចខ្លួនបាត់​បន្សល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

    បច្ចុប្បន្ន​រថយន្ត​ទាំង ០២​ គ្រឿង​សមត្ថកិច្ច​កំពុងធ្វើការ​វាស់វែង និង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread