នៅពេល​ជីវិត​អស់សង្ឃឹម​និង​លំបាក​ខ្លាំង​ទ្រាំ​ស្ទើរ​លែង​បាន អាន​សម្រង់​ពាក្យ​អស្ចារ្យ​ទាំងនេះ​

    ​ជីវិត​មនុស្ស​ម្នាក់ៗ​មិនអាច​កើតមក​មានសំណាង​រហូត​ទេ ជួនកាល​ក៏ត្រូវ​ដល់​ថ្ងៃ​ស៊យ ថ្ងៃ​លំបាក ស្ទើរ​ទ្រាំលែងបាន​ដែរ​។ អ្នកខ្លះ​អស់សង្ឃឹម​ក្នុង​ជីវិត​ពេក សុខចិត្ត​បណ្តែតបណ្តោយ​ខ្លួន​តាម​ព្រេងវាសនា​ដោយ​មិន​ខ្វល់​អំពី​ការស្វែងរក​វិធី​ដើម្បីឱ្យ​ជីវិត​ល្អប្រសើរ អ្នកខ្លះ​ទៀត​គិត​ខ្លី ផ្តាច់ផ្តិល​ជីវិត​មាន​តែមួយ​របស់ខ្លួន​។ ប្រសិនបើ​លោកអ្នក​ស្ថិតក្នុង​ស្ថានភាព​ទាំងនេះ អាន​សម្រង់​ពាក្យ​អនាមិក​ទាំងនេះ នឹង​បាន​ប្រសើរ​ឡើងវិញ​ជាពុំខាន​។ 

​    ​១. ត្រូវ​ចាំ​ថា ស្ថានភាព​បច្ចុប្បន្ន​រប​ស់​អ្នក​មិនមែនជា​ត្រើយ​ចុងក្រោយ​របស់​អ្នក​ទេ​។ រឿង​ល្អៗ​មិនទាន់​មកដល់​នៅឡើយ​ទេ កុំ​ទាន់​អាល​អស់សង្ឃឹម​។​

​    ​២. ជួនកាល​រឿង​ស៊យ​បំផុត​ក្នុង​ជីវិត​បាន​នាំ​យើង​ទៅ​ផ្លូវ​ត្រឹមត្រូវ​ឆ្ពោះទៅ​រករឿង​ដ៏​ប្រពៃ​បំផុត ដែល​យើង​មិន​ធ្លាប់បាន​ជួប​ពីមុនមក​។ 

​    ​៣. ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​កន្លែង​ដែល​អ្នក​កំពុង​នៅទេ ចាក​ចេញទៅ​។ លោកអ្នក​មិនមែនជា​ដើមឈើ​ទេ​។ 

​    ​៤. អ្នក​មិនអាច​ចាប់ផ្តើម​ទំព័រ​បន្ទាប់​បានទេ បើ​គិតតែ​ពី​អាន​ទំព័រ​ចុងក្រោយ​រហូត​នោះ​!
​    ​
​    ​៥. បើ​ទ្វារ​នោះ​មិន​បើក​ទេ វា​ច្បាស់​ជា​មិនមែន​ទ្វារ​របស់​អ្នក​នោះឡើយ​! 

​    ​៦. ជួនកាល​អ្នក​ត្រូវ​ចេញ​ក្រៅ​ស្រូប​ខ្យល់អាកាស​បរិសុទ្ធ និង​រំលឹក​ខ្លួនឯង​ថា អ្នកជា​នរណា និង​ចង់ទៅ​ទីណា​ក្នុង​គោលដៅ​ជីវិត​។ 

​    ​៧. ជួនកាល​អ្នក​ត្រូវ​និយាយ​ជាមួយ​ក្មេង​អាយុ ៣ ឆ្នាំ ទើប​យល់ ជីវិត​វា​បែប​ម៉េច​។ 

​    ​៨. ចង់​ចាប់​ផ្តើមធ្វើ​អ្វីមួយ មិនចាំបាច់​ទាល់តែ​មាន​អ្វីៗ​គ្រប់យ៉ាង​នោះទេ​។ 

​    ​៩. កុំ​បញ្ឈប់​ជំនឿ​ឱ្យសោះ ព្រោះ​រឿង​អច្ឆរិយៈ​កើតឡើង​រៀងរាល់ថ្ងៃ​៕

1 adverise with khmeread
ប្រភព៖ Lifehack

អ្នកនឹងចូលចិត្ត

មតិយោបល់