លោក Antonio Conte: បើមានការកាត់ពិន្ទុណាមួយនោះគឺជារឿងអយុត្តិធម៌បំផុត

          គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Antonio Conte បាន​រិះគន់​ចំពោះ​លទ្ធភាព​នៃ​ការ​កាត់ពិន្ទុ​ក្រុមរបស់លោក។​ ក្រុម​ Chelsea ​ដែល​កំពុងនាំមុខ​គេ​នៅ​ក្របខណ្ឌ​ PL ​នេះកំពុង​ប្រឈម​នឹង​ការ​កាត់ពិន្ទុ​ បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​ក្រុម​​ Man City កាល​ពី​ចុងសប្តាហ៍​មុន។

          សហព័ន្ធ​បាល់​ទាត់​បាន​ចោទ​ប្រកាន់​ក្រុម Chelsea ​និង​គូប្រជែង City​​ ថា​​ខកខាន​មិន​បាន​គ្រប់គ្រងកីឡាករ​របស់ខ្លួន​បន្ទាប់ពី​ជម្លោះបានកើតឡើង​នៅ​ចុង ម៉ោង។ ទោះជាយ៉ាងណាក្រុម​របស់​លោក Conte ដណ្តើម​បាន​ជ័យ​ជម្នះ​៩លើក​ជាប់​គ្នា ដោយ​យក​ឈ្នះ​ក្រុម​ West Brom នៅ​ពហុកី ឡា​ដ្ឋាន Stamford Bridge កាលពីថ្ងៃអាទិត្យ​។ ហើយ​បន្ទាប់ពី​ការ​​ប្រកួត​នេះលោក Conte ត្រូវ​បាន​សាកសួរ​អំពី​បញ្ហា​នៃការ​កាត់បន្ថយ​ពិន្ទុ។

          គ្រូបង្វឹករូបនេះបាន​ឆ្លើយ​ថា​ “តើ​អ្នកនិយាយលេងទេឬ? ប្រសិន​បើអ្នក​ពាក់ព័ន្ធក្នុង​ហេតុការណ៍​មួយ​ប៉ុន្តែ​មិនមែនជា​កំហុស​របស់អ្នក តើហេតុអ្វីក៏អ្នក​ត្រូវ​ចំណាយ? ហេតុអ្វី?”។ លោកបានបន្តថា “​បន្ទាប់ពី​ការ​ប្រកួត​នេះ អ្នក​មើល​ឃើញ​យ៉ាងច្បាស់​ កីឡាករ​របស់​ខ្ញុំ​ព្យាយាម​រក្សាភាពស្ងប់ស្ងាត់”។

          ជម្លោះ​នេះជាប់​ពាក់ព័ន្ធ​ជាមួយនិងកីឡាករ​ទាំង​២២​នាក់រួមទាំង​កីឡា​ករ​បម្រុងជា​ច្រើននាក់និង​សមាជិក​ក្រុមការងារបង្វឹក​របស់​ក្លឹបទាំងពីរ​ផងដែរ៕

Conte adverise with khmeread

មតិយោបល់