Pep Guardiola: ខ្ញុំមិនដែលបង្ហាត់ឲ្យកីឡាករចេះទាក់ជើងផ្តួលទេ

          គ្រូបង្វឹកក្លឹប Man City លោក Pep Guardiola បាន​ការ​ពារ​ការ​ដឹក​នាំរបស់​លោកបន្ទាប់ពី​ត្រូវ​ក្រុម Leicester បំបាក់ ៤-២ កាល​ពី​ថ្ងៃសៅរ៍​ដោយ​អះ​អាងថា “​ខ្ញុំមិន​មែនជា​គ្រូបង្វឹក​ដែលបង្ហាត់កីឡាករឲ្យ​ចេះទាក់​ជើង​ផ្តួល​នោះទេ”។

 

          លោក Guardiola បាននិយាយថា “​អ្វីដែល​ខ្ញុំចង់​បាន​គឺឲ្យកីឡាករ​ព្យា​យាម​លេង​ឲ្យ​បាន​ល្អនិង​រក​គ្រាប់បាល់​។ តើអ្វីទៅជា​ការ​ទាក់ជើង​ផ្តួល?”។ បើ​ទោះ​បីជា​ក្រុម​ City ​មាន​ខ្សែការពារ​ឆ្នើម​ៗក៏ដោយក៏ក្រុមរបស់លោក Guardiola និង​កីឡាកររបស់លោកត្រូវបានរារាំង​ដោយ​សារតែ​ក្រុម​របស់​លោក Claudio Ranieri ដែល​បាន​ស្តាទម្រង់លេង​ដ៏​អស្ចារ្យ​របស់ខ្លួនឡើង​វិញ។ ​

          ខ្សែប្រយុទ្ធ​ Jamie Vardy បាន​បញ្ចប់​ស្ថិតិ​គ្មាន​គ្រាប់បាល់​១៦​ប្រកួត​ដោយ​រក​បាន​គ្រាប់បាល់​ហ៊ែទ្រិក​លើក​ដំបូង​សម្រាប់ក្រុម Leicester ។

          ប៉ុន្តែលោក Guardiola បានបញ្ចេញ​ប្រតិកម្មដោយអះអាងថា “គ្រាប់បាល់​ទី២គឺជា​ការយល់​ឃើញ​មួយ។ វាពិតជា​ពិសេសណាស់នៅ​អង់គ្លេស​នៅពេល​ពួកគេ​ប្រើ​ប្រាស់​ការ​ទាក់ជើងផ្តួល​ច្រើនដង។ សម្រាប់ខ្ញុំ គឺមិន​មែន​ជា​គ្រូបង្វឹក​ ដែល​បង្ហាត់ឲ្យកីឡាករ​ទាក់​ជើង​នោះទេ។ ខ្ញុំមិនបង្ហាត់​ឲ្យ​ធ្វើបែបនេះឡើយ៕

adverise with khmeread