Robbie Fowler: Arsenal ត្រូវតែកែប្រែរចនាសម្ព័ន្ធប្រាក់ឈ្នួលទើបអាចរក្សាទុក កីឡាករល្បីៗបាន

          អតីត​កីឡាករ​ជើង​ចាស់​របស់​​ក្រុម Liverpool​ លោក Robbie Fowler បាន​និយាយថា ក្លឹប​ Arsenal ​ត្រូវតែ​កែប្រែ​រចនាសម្ព័ន្ធ​ប្រាក់​ឈ្នួល​របស់​ខ្លួន ប្រសិន​បើ​​ពួកគេ​ចង់រក្សា​ទុក​កីឡាករឆ្នើមៗដូចជា Alexis Sanchez និង​ Mesut Ozil និងចង់​ប្រជែង​យក​ពាន​ជើង​ឯក​ PL។

Sanchez និង​ Ozil បាន​បង្ហាញទម្រង់លេង​ដ៏ល្អហើយបានជួយ​ក្រុម​របស់​លោក Arsene Wenger​ ឲ្យឈ្នះ​ក្រុម Stoke ៣-១។ កីឡាក​រទាំង​ពីរ​នៅ​សល់​កិច្ច​សន្យា​រយៈ​ពេល​១៨​ខែ​ទៀត​នៅពហុកីឡាដ្ឋាន Emirates ដោយ​គេដឹងថា Sanchez មានប្រាក់ឈ្នួល​១៣០​.០០០​ផោន​ក្នុងមួយសប្តាហ៍​ ហើយ Ozil មាន​ប្រាក់ឈ្នួល​១៤០.០០០​ផោន​ក្នុង​មួយសប្តាហ៍​។ ទោះជាយ៉ាងណា​​ក្លឹប​ Arsenal​ត្រូវតែ​កែប្រែ​រចនាសម្ព័ន្ធប្រាក់ឈ្នួល​បច្ចុប្បន្ន​របស់ខ្លួន ដើម្បី​រារាំង​មិន​ឲ្យ​កីឡាករទាំងពីរ​រូប​នេះ​ចាក​ចេញ​នៅ​រដូវ​ក្តៅឆ្នាំ​២០១៨។

          លោក Robbie Fowler ជឿថា ក្រុម​កាំភ្លើងធំ​​ត្រូវ​តែ​រកដំណោះស្រាយ​និង​បន្ធូរ​ខ្សែ​រូដ​កាបូបបន្តិច​នៅ​ពេល​និយាយដល់​រឿងប្រាក់ខែ។ ប្រសិន​បើ​ការ​ចរចា​អំពី​កិច្ច​សន្យា​ត្រូវអូសបន្លាយនោះ​ Arsenal នឹង​មិន​អាច​ឈ្នះ​ពាន​នៅ​រដូវកាល​នេះទេ។ ដូច្នេះ​ ថ្នាក់ដឹកនាំ​ត្រូវ​តែសម្រេច​ថា តើពួកគេ​ចង់បាន​អ្វី​។ ជា​ក្រុម​ដែល​ទទួល​បាន​កិត្តិយស​ឬជា​ក្រុម​មួយដែល​ទទួល​បាន​ការ​កោតសរសើរ​ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​គោលនយោបាយ​ប្រាក់ឈ្នួល៕

adverise with khmeread