ម៉ូតូ​បើក​ល្មើស​ស្លាក​សញ្ញាចរាចរណ៍ ជិះ​បញ្ច្រាស បុក​ម៉ូតូ​មួយគ្រឿង​ទៀត​របួស ​៣​ ​នាក់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នា ថ្ងៃទី​១១ ​ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ និង​០៥​នាទី​យប់ ត្រង់ចំណុច​មុខផ្ទះ​លក់​គ្រឿងសំណង់​យីហោ ​ង៉ូ​វ ងួន​ហេង​II លើផ្លូវ​ជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ បណ្តាលឱ្យ​របួសធ្ងន់​ស្រាល​ ៣ ​នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​ម៉ូតូ​ម៉ាក​ Honda Dream C125 ពណ៌​ខ្មៅ សេរី​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CW-4164 (​គ្មាន​កញ្ចក់​មើល​ក្រោយ​ និង​មិន​ពាក់មួក​សុវត្ថិភាព​) អ្នកបើកបរ​ឈ្មោះ​ ផាត សុខ​ហេង ​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​របួសធ្ងន់​បាក់​ស្មងជើង​ស្តាំ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មាន​ជ័យ និង​អ្នករួមដំណើរ​ពីក្រោយ​ឈ្មោះ​ គាំ វិច្ឆិកា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​(​របួសស្រាល​)​ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ​។​

    ម៉ូតូ​នេះ​បាន​បើកបរ​ក្នុងទិសដៅ​ឆ្លងផ្លូវ​ពី​លិច​មក​កើត​បត់​ឆ្វេង​បញ្ច្រាសស្លាកសញ្ញា​ហាម​ចូល មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូត​ម៉ាក​Honda Dream C125 ពណ៌​ខ្មៅ ស៊េរី២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-5648 (​មាន​កញ្ចក់​មើល​ក្រោយ​តែ​មិន​ពាក់មួក​សុវត្ថិភាព​)​ អ្នកបើកបរ​ឈ្មោះ​ សឿន សុខ​ធូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​របួសធ្ងន់​) មាន​ទីលំនៅ​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ ធ្វើដំណើរ​ក្នុងទិសដៅ​គ្នា​ពី​ជើង​មក​ត្បូង​។​

    គ្រោះថ្នាក់​នេះ​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ទាំង​២​រងរបួស​ធ្ងន់​ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែកជ័យជំនះ​។ ​រីឯ​មធ្យោបាយ​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​យកមក​កាន់​អធិការដ្ឋាន​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ចែង​តាម​នីតិវិធី​។​

    សម្ភារៈ​ខូចខាត​៖ ​ម៉ូតូ​២​គ្រឿង​ធ្ងន់​, ​របួសធ្ងន់​២ (​ប្រុស​) ស្រាល​១ (​ប្រុស​), ​មូលហេតុ​អ្នកបើកបរ​ម៉ូតូ​C125 ស៊េរី​២០១៥​ បើកបរ​មិន​គោរពស្លាកសញ្ញា​ហាម​ចូល​៕

adverise with khmeread