ឃាត់​ស្ត្រីលក់ចាប់ហួយម្នាក់​ ជាមួយ​ថ្នាំញៀន​ ១៧ ​កញ្ចប់​

    ប៉ៃលិន ៖ លោក​វរៈសេនីយ៍ត្រី ផង់ ជឿ​ម នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន​មួយកន្លែង​នៅ​ចំណុច​ភូមិ​អូ​រអិល សង្កាត់​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួនម្នាក់​កាល​វេលា​ម៉ោង​៤ ​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១១ ​ធ្នូ ឆ្នាំ​២០១៦។​

    លោក​វរៈសេនីយ៍ត្រី ផង់ ជឿ​ម ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ អឺ​ប សាលី ភេទ​ស្រី អាយុ៣០​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ និង​ដកហូត​វត្ថុតាង​រួមមាន៖ ១- ថ្នាំ​ប្រភេទ​គ្រាប់​អក្សរ WY ចំនួន ១៧​ គ្រាប់​, ២- លុយ​ខ្មែរ ៥៣​ ម៉ឺន​រៀល​, ៣- ទូរស័ព្ទ​ម៉ាក Huawei ០១​គ្រឿង និង​ម៉ាក់ Samsung ០១​គ្រឿង និង​ម៉ាក Hello ០១ ​គ្រឿង​។​

    បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

Untitled 1 adverise with khmeread

មតិយោបល់