កម្មករវ័យក្មេងម្នាក់ ត្រូវរថយន្តសាំ​យ៉ុងបុកស្លាប់

    ព្រះសីហនុ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តម៉ាក​សាំ​យ៉ុង​ និងម៉ូតូ​​ម៉ាកវីវ៉ា កើត​ឡើងលើ​ផ្លូវជាតិ​លេខ៤ចន្លោះ​គីឡូម៉ែត្រ​២១២/២១៣​ស្ថិតក្នុង​ភូមិ​ពូ​ធឿ​ង​ ឃុំ​បិត​ត្រាំ​ង ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ។

    ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ ​អ៊ូ ជី ភេទ​ប្រុស​ អាយុ២២ឆ្នាំ ​មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ចំណោទ​រាម​ ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃនប់ បាត់​បង់ជីវិត​ភ្លាមៗនៅកន្លែងកើតហេតុ។

    ប៉ូលិសបន្ដថា គ្រោះថ្នាក់ខាងលើបង្កឡើងរថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​ ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​កោះកុង ​2A 0322 ទិសដៅ​ពី ក្រុងព្រះសីហនុ​ ទៅ​ភ្នំពេញ បានបុក​ប៉ះ​នឹង​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ​ស្លាក​លេខ​ភ​ភ្នំពេញ ​1BW 0894 ទិសដៅ​បញ្ច្រាស់​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់ភ្លាមៗ។

    ចំណែក​អ្នកបើកបរ​រថយន្ត​ក៏បាន​រត់​ខ្លួន​បន្សល់ទុក​រថយន្ត​នៅ​កន្លែង​កើ​ត​ហេតុ​។​ ប​ច្ចុ​ប្បន្ន​វត្ថុតាង​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិត​ត្រាំ​ង សាកសព​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

15451442 1150507071730873 507578166 n
adverise with khmeread