អូ​បា​ម៉ា​ក្លែងក្លាយ​បារម្ភ​អនាគត​សម្តែង​របស់ខ្លួន​នៅ​ចិន ពេល​អូ​បា​ម៉ា​មែនទែន​ជិត​ផុត​អាណត្តិ​

    ​ថ្មីៗ​នេះ​តារាភាពយន្ត​ចិន​និយាយថា គាត់​សង្ឃឹម អាជីព​របស់គាត់​ជា​បា​រ៉ា​ក់ អូ​បា​ម៉ា ក្លែងក្លាយ នឹងមិន​ចប់​ទេ ទោះបី​ប្រធានាធិបតី​អាមេរិក​មែនទែន​ជិត​ចាក​ចេញពី​តំណែង​ក៏ដោយ​។​

​    ​លោក Xiao Jiguo អាយុ ៣០ ឆ្នាំ ដែលមាន​រូបរាង​ស្រដៀង​មេដឹកនាំ​អាមេរិក បាន​ចំណាយពេល​ច្រើន​ឆ្នាំ​សម្តែង​កាយវិការ​តាម​ប្រធានាធិបតី​ជិត​ចាក​ចេញពី​តំណែង​រូបនេះ បើទោះបី​បាន​វះកាត់​បន្ថែម​ដើម្បីឱ្យ​មើលទៅ​ដូច​លោក​អូ​បា​ម៉ា ក៏ដោយ​។ 

​     ប៉ុន្តែ សក្តានុពល​រកលុយ​នាពេល​អនាគត​របស់ Xiao Jiguo ឥឡូវ​កំពុង​ស្ថិតក្នុង​ហានិភ័យ ព្រោះ​ឥឡូវ លោក​អូ​បា​ម៉ា ជិត​ត្រូវបាន​ជំនួស​តំណែង​ដោយ​លោក​ដូ​ណា​ល់ ត្រាំ នៅ​ខែក្រោយ​នេះហើយ​។ 

​    ​Xiao Jiguo ដែល​មកពី​ខេត្ត​ស៊ី​ឈាន់​ភាគ​កណ្តាល​ប្រទេស​ចិន បាន​លេច​មុខជា​សាធារណៈ​ដំបូងបង្អស់ បន្ទាប់ពី​ឡើង​ប្រកួត​ក្នុង​កម្មវិធី Chinese Dream Show របស់​ទូរទស្សន៍​ចិន​ក្នុង​ឆ្នាំ ២០១២​។ 

​    ​ដើម្បី​ធ្វើ​ត្រាប់​ឱ្យ​ដូច Xiao Jiguo បាន​សិក្សា​វីដេអូ​ឃ្លី​ប​ជាច្រើន​ដើម្បី​ធ្វើ​កាយវិការ​តាម​លោក​ប្រធានាធិបតី​អូ​បា​ម៉ា​។ 

​    ​មុនពេល​ល្បីឈ្មោះ Xiao Jiguo ធ្វើការ​ជា​អ្នកបម្រើ​នៅ​ភោជនីយដ្ឋាន​។ ឥឡូវ លោក​ថត​រឿង​កំប្លែង​ភាគ ចំណងជើង​ថា "​អូ​បា​ម៉ា​មាន​គូ​ណាត់​"៕

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...