​ផ្លូវ​នៅ​ក្រុង​ឡុង​ដ៏​ភាគ​ខាងជើង​បាន​ក្លាយជា​ទន្លេ មិនមែន​ដោយសារ​ជំនន់​ទឹកភ្លៀង ឬ​ទឹកទន្លេ​ទេ គឺ​ដោយសារ​ធ្លាយ​បំពង់​មេ​ចែកចាយ​ទឹក​

    ​ទឹកជំនន់​ដ៏​ធំ​មួយ​ដែល​បង្កឡើង​ដោយ​ការ​ធ្លាយ​បណ្តាញ​ទឹកធំ​មួយ​បាន​នាំឱ្យមាន​ភាពវឹកវរ​នៅ​ក្រុង​ឡុង​ដ៍​ភាគ​ខាងជើង ដោយ​ប្រែ​ផ្លូវ​ដ៏​មមាញឹក​ទៅជា​ទន្លេ​មួយ​ហើយ​បាន​បង្ខាំង​ប្រជាជន​នៅក្នុង​ផ្ទះ​របស់​ពួកគេ​។​

​    ​រូបភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​បង្ហាញ​ពី​ទំហំ​ជន់​លិច​បន្ទាប់ពី​ទឹក​ជ្រៅ​ដ៏​ច្រើន​បាន​ប្រែ​ផ្លូវ Stoke Newington High Street ទៅជា​សុបិន​ទឹកជំនន់​ដ៏​អាក្រក់​ទៅវិញ​។​

​    ​ក្រុម​ល្បាត​សហគមន៍​មូលដ្ឋាន Shomrim បាន​សរសេរ​លើ Twitter ថា ប្រជាជន​ត្រូវតែ​ជម្លៀស​ដោយ​ទូក​សង្គ្រោះបន្ទាន់​។​

​    ​អ្នកស្រី Jennyfer Jewell វ័យ ៣២ ឆ្នាំ​ដែល​រស់នៅ​ក្បែរ​នោះបាន​ប្រាប់​កាសែត Evening Standard ថា ទឹកបាន​ធ្លាយ​ចេញពី​បំពង់​ប្រាំ​ថ្ងៃ​មកហើយ ហើយ​មិន​ការងារ​ជួសជុល​ណាមួយ​អាចធ្វើ​បានសម្រេច​ឡើយ​៕

ប្រភព៖ បរទេស

1
adverise with khmeread