samsung-banner
adverise with khmeread

គំរាមសម្លាប់ និងបំផ្លាញទ្រព្យសម្បត្តិមន្ត្រីចូល​និវត្ត​ន៍ ប្រឈមការដេកគុកជាលើកទី៣

Untitled 1

    កណ្ដាល ៖ ឃាត់ខ្លួនបុរសម្នាក់​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា និងគំរាមសម្លាប់ ​​កើតហេតុ​ថៃ្ង​ទី​១១ ខែធ្នូ ឆ្នាំ២០១៦​ កាលពីវេលា​ម៉ោង​១៦ និង៣០​នាទី​នៅ​ចំណុច​ក្នុងផ្ទះ​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​។​

    ប៉ូលិសនិយាយថា ជនរងគ្រោះ​ឈ្មោះ ​រ៉េត ជា​ ភេទ​ប្រុស ​អាយុ​៥៦​ឆ្នាំ ​ជនជាតិ​ខែ្មរ​មុខរបរ​មន្ត្រីនគរបាល​ចូល​និវត្ត​ន៍ ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ជនល្មើស​ ឈ្មោះ​ ស៊ីម ជី​ម​ ហៅ មាំ​ង (​ឃាត់ខ្លួន​) ភេទប្រុស​ អាយុ​៣០​ឆ្នាំ ជនជាតិ​ខែ្មរ​មុខរបរ​មិន​ពិត​រស់នៅ​ភូមិ​ឃុំ កើត​​ហេតុ​ខាងលើ​។​ ដោយបានវាយកម្ទេចសម្ភារៈមួយចំនួន៖ ១-​វាយ​បែក​ធុង​ចំរុះ​ទឹកស្អាត​០១, ២-​វាយ​បែក​ជើង​ទម្រ​ចំរុះ​ទឹកស្អាត​០២ និង៣-​ចានបាយ​ស្លាបព្រា​និង​សម្ភា​រៈមួយចំនួន​។​

    ប៉ូលិសបន្ដថា ​នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនល្មើស​បាន​ដើរ​ចូល​ដល់ផ្ទះ​ជនរងគ្រោះ ក្នុង​សភាព​ស្រវឹងស្រា​ហើយ​បាន​វាយ​សម្ភារៈ​ខាងលើ​ដោយ​ស្រែក​ជេរប្រមាថ​គំរាម​សម្លាប់ ជន​រង​​គ្រោះ​។​

    លុះដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០១៦ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ដំណាក់​អំពិល ដើម្បីឱ្យ​ជួយ​រក​វិធានការ​។​

    តាម​ចម្លើយសារភាព របស់​ជនល្មើស​ឆ្លើយថា​ខ្លួន កន្លងមកខ្លួនទៅ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ និងធ្លាប់​ជាប់ពន្ធនាគា​០២​លើក​ (ពីបទ​អំពើ​លួច​សត្វ​មាន់ ជាប់​១៣​ខែ​ និង​ពីបទ អំពើ​លួច​អាវុធ របស់​ប៉ុស្តិ៍​ដំណាក់​អំពិល ជាប់​១៨​ខែ​)។​

    ​បច្ចុប្បន្ន​ជនល្មើស​បាន​ឃាត់ខ្លួន​នៅ​អធិការ​​ដ្ឋា​ន​នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់