Vicky Chan បដិសេធថា រូបភាពនៅលើគ្រែជាមួយអ្នកជំនួញម្នាក់

          តារា​ស្រីប្រចាំទូរទស្សន៍ Vicky Chanមាន​ទំហំ​ដើម​ទ្រូង ៣៦E និង​ត្រូវ​បាន​​គេទទួល​ស្គាល់ថា នាងជា​នារីដ៏ស្រស់ស្អាតម្នាក់ដែល​បុរសគ្រប់រូបប្រាថ្នា​ចង់​ស្គាល់។ទោះបីជា​យ៉ាងណា រូបភាព​របស់ស្ត្រី​ម្នាក់​ដែល​មាន​សក់​វែង​ និង​បុរស​ជា​អ្នក​ជំនួញ​ហុងកុងដែល​ដេកនៅលើ​គ្រែជាមួយគ្នា​នោះ​ត្រូវ​បាន​បែក​ធ្លាយ​​នា​ពេល​ថ្មីៗ​នេះ ហើយ​ Vicky ត្រូវ​បាន​គេសង្ស័យ​ថា ជា​ស្ត្រីក្នុង​រូបភាព​នោះ។​

          អំឡុង​បទសម្ភាសតាមទូរស័ព្ទជាមួយ ON.CC Vicky បាន​បដិសេធ​ព័ត៌ មាន​នេះ ហើយ​បាន​និយាយថា “​ស្ត្រីដែល​មាន​សក់វែងនោះមិនមែន​ជា​រូប​ខ្ញុំ​ទេ​។ ខ្ញុំ​ស្គាល់គាត់តាំងពី​បួន​ឆ្នាំ​មុន ហើយ​យើងធ្លាប់ជួប​គ្នា​ពីរ​លើក​។ ខ្ញុំ​មាន​តួនាទី​ជា​អ្នក​ប្រឹក្សាយោបល់​ផ្នែក​រូបភាព​ ហើយ​ប្រហែល​ជា​មាន​នរណាម្នាក់​ប្រើ​ប្រាស់​រូ​ប​ភាព​នេះ​ដើម្បីវាយ​ប្រហារ​គាត់។ ស្ត្រីក្នុងរូបភាពនេះពិតជា​មិន​មែន​រូប​ខ្ញុំទេ”៕

Vicky main
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...