នៅចាំ​ក្មេងប្រុស​ដែល​ប្រឹងរៀន​ក្រោម​ពន្លឺភ្លើង​ហាង McDonald ទេ​? ឥឡូវ​ជីវិត​គាត់​ផ្លាស់ប្តូរ ១៨០ ដឺ​ក្រេ ហើយ​ក្តី​ស្រមៃ​ខ្ពស់កប់ពពក

    ​នៅចាំ​ក្មេងប្រុស​ម្នាក់​គ្មាន​ផ្ទះសម្បែង​នៅក្នុង​ប្រទេស​ហ្វី​លី​ភី​ន​នេះដែរ​ទេ​? ក្មេងប្រុស​ឈ្មោះ Daniel ទទួលបាន​ការជួយ​ពី​មនុស្ស​នៅលើ​ពិភពលោក បន្ទាប់ពី​រូបភាព​មួយ​សន្លឹក​របស់គាត់​ធ្វើ​កិច្ចការ​សាលា​នៅតាម​ផ្លូវ ដោយសារ​គាត់​គ្មាន​កន្លែង​ត្រូវ​ទៅ​។ រូបភាព​មួយ​សន្លឹក​នេះ​មាន​អត្ថន័យ​រាប់ពាន់ ដោយ​បង្ហាញ​ពី​ឆន្ទៈ​និង​ការប្ដេជ្ញាចិត្ត​របស់​ក្មេងប្រុស​នេះ​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​។​

​    ​តើ​មកទល់ពេលនេះ​ក្មេងប្រុស​ម្នាក់នេះ​ទៅដល់​ណា​ហើយ​?

​    ​ចាប់ផ្ដើម​ពី​រឿង​ដំបូង ក្មេងប្រុស Daniel រូបនេះ​ត្រូវបាន​ថត​ដោយ​សិស្ស​ម្នាក់ ខណៈដែល​គាត់​កំពុង​ធ្វើ​កិច្ចការ​សាលា​តាម​ដងផ្លូវ​។​

​    ​សិស្ស​ម្នាក់​ដែល​លួច​ថត​ក្មេងប្រុស​នោះ​ឈ្មោះ Joyce Torrefranca មកពី​ទីក្រុង Mandaue បាន​ថត​ក្មេងប្រុស​ក្រីក្រ Daniel និង​ផុស​រូបភាព​នោះ​នៅលើ Facebook នៅ​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៥ ហើយក៏​ចាប់ផ្ដើម​ល្បី​ពេញ​បណ្ដាញ​សង្គម​ហ្វីលីពីន ហើយ​រីក​រាលដាល​ពេញ​សកលលោក​។​

​    ​ក្រោយមក​ក្មេងប្រុស​នោះ​ត្រូវបាន​គេ​ដឹងថា​រៀន​ថ្នាក់​ទី ៣ ហើយ​ម្ដាយ​គាត់​ឈ្មោះ Christina គឺជា​អ្នក​ជូត​បង្អួច​ម្នាក់ និង​បងប្អូន​របស់គាត់​ធ្វើការ​នៅ​ភោជនីយដ្ឋាន​មួយកន្លែង​។ គ្រួសារ​នេះ​មិនមាន​កន្លែង​ពិតប្រាកដ​នោះទេ បន្ទាប់ពី​ផ្ទះ​របស់​ពួកគេ​ត្រូវ​ភ្លើង​ឆេះ និង​ម្ដាយ​របស់ Daniel មានការ​លំបាក​ក្នុង​ការរស់នៅ​ជាមួយនឹង​កូន​របស់គាត់​។ ម្ដាយ​របស់ Daniel រកប្រាក់​តិចជាង ២ ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​ពេលខ្លះ​គាត់​លក់​បារី​ដើម្បី​រកប្រាក់​ចំណូល​បន្ថែ​ម​។​

​    ​ក្រោយមកទៀត​រឿង​របស់ Daniel ចាប់ផ្ដើម​ល្បី ហើយក៏​មាន​អ្នក​ឧបត្ថម្ភ​ដល់​គ្រួសារ​មួយ​នេះ​។ ក្នុងនោះ​មាន​អ្នកនយោបាយ​ម្នាក់​ឈ្មោះ Samuel Pagdilao បានផ្ដល់​អាហារូបករណ៍​ដល់ Daniel សម្រាប់​ការសិក្សា​ថ្ងៃ​អនាគត ហើយ​ម្ដាយ​របស់ Daniel ក៏បាន​ចាប់ផ្ដើម​បើក​រកស៊ី​ខ្លួនឯង​ពី​ប្រាក់​ដែល​គេ​ឧបត្ថម្ភ​។​

​    ​ក្ដី​ស្រមៃ​របស់ Daniel គឺ​ចង់​ក្លាយជា​អ្នកនយោបាយ​ម្នាក់​។ ឥទ្ធិពល​រូបភាព​មួយ​សន្លឹក​របស់ Daniel ថត​ដោយ​សិស្សស្រី​នាង Joyce បានធ្វើឱ្យ​គ្រួសារ​របស់ Daniel ដែល​ធ្លាប់​តែមាន​អាហារ​ម្ដង​ទៅ ២ ដង​ក្នុង​មួយថ្ងៃ​នោះ​មាន​ជីវភាព​ល្អប្រសើរ​។​

​    ​ហាង McDonald ជា​កន្លែង​ដែល​គ្រួសារ Daniel ធ្វើការ​នោះ មិន​ត្រឹមតែ​ចិត្តល្អ​ដល់​គ្រួសារ​របស់គាត់​នោះទេ ព្រមទាំង​មិត្ត​រួម​ថ្នាក់​និង​មិត្តភក្តិ Daniel ផងដែរ​។ ហើយ​សាលា​ដែល Daniel រៀន​ត្រូវបាន​ក្រុមហ៊ុន McDonald ជ្រើសរើស​ធ្វើជា​កន្លែង​រៀនសូត្រ Ronald McDonald Read ដើម្បី​រៀន​កម្មវិធី​ទៀតផង​។ ហើយ​សិស្ស​ប្រមាណ​ជាង ៤០០ នាក់​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ឧបករណ៍​រៀនសូត្រ​នៅ Ronald McDonald Read នោះ​ទៀតផង​។ រូបគេ​ក៏​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា​ដែល​ខ្លួន​ទទួល​អាហារូបករណ៍​ផងដែរ​។​

​    ​រូបភាព​របស់ Daniel បានធ្វើឱ្យ​ពិភពលោក​កក្រើក និង​នាំគ្នា​ជួយ​គាត់ ហើយ​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់គាត់​ទាំងស្រុង​។ ប៉ុន្ដែ​មិនមែន​តែ Daniel នោះទេ​មានការ​ផ្លាស់ប្ដូរ សិស្ស​ដទៃទៀត​ក្នុងប្រទេស​ហ្វីលីពីន​ផងដែរ​៕

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់