samsung-banner
adverise with khmeread

​គីម​ជុង​អ៊ុន​សើច​សប្បាយ​ក្អាកក្អាយ ពេល​អង្គុយ​មើល​វិមាន​ប្រធានាធិបតី​ប្រឌិត​របស់​កូរ៉េខាងត្បូង​ត្រូវ​ទ័ព​ខ្លួន​វាយកម្ទេច​ក្នុង​សមយុទ្ធ​

0

​    ​ជន​ផ្តាច់ការ​កូរ៉េខាងជើង គីម​ជុង​អ៊ុន បាន​សើច​យ៉ាង​ក្អាកក្អាយ​ខណៈ​គាត់​ណែនាំ​ការធ្វើ​សមយុទ្ធ​យោធា​ដោយ​អនុវត្ត​ការវាយប្រហារ​លើ​កូរ៉េខាងត្បូង (​កន្លែង​ប្រឌិត​មួយ​សំដៅលើ​កូរ៉េខាងត្បូង​)​។​

​    ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន KCNA ឱ្យដឹងថា លោក​គីម​ជុង​អ៊ុន​បាន​មើល​សមយុទ្ធ​ជាមួយ​កែវ​យឺត ខណៈ​ប្រតិបត្តិការ​ពិសេស​របស់​កងកម្លាំង​កូរ៉េខាងជើង​បានធ្វើ​សមយុទ្ធ​ដោយ​បំផ្លាញ​គោលដៅ​កំណត់​របស់​សត្រូវ​ដោយ​រួមទាំង​វិមាន​ខៀវ (​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​និម្មិត​) ទៀតផង​។​

​    ​កាសែត​គណបក្ស​ពលករ Rodong Sinmun ក៏បាន​ធ្វើ​របាយការណ៍​ពីរ​ទំព័រ​អំពី​សមយុទ្ធ​នេះ ដោយ​បង្ហាញ​រូបភាព​របស់​អគារ​ស្រដៀង​វិមាន​ខៀវ​កំពុង​ត្រូវបាន​ឈ្លានពាន​ដោយ​កងទ័ព​កូរ៉េខាងជើង និង​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​។​

​    ​សារព័ត៌មាន​របស់រ​ដ្ឋ KCNA បាន​ស្រង់​សម្តី​គីម​ជុង​អ៊ុន​យ៉ាង​ដូច្នេះ​ថា "​ធ្វើ​បានល្អ​! កងទ័ព​សត្រូវ​នឹង​គ្មាន​កន្លែង​លាក់ខ្លួន​ឡើយ​។ ពួកនេះ​រក​ពេល​តដៃ​មិនទាន់​ឡើយ​"​។​

​    ​គ្មាន​កាលបរិច្ឆេទ​ចំពោះ​សមយុទ្ធ​យោធា​នៅក្នុង​របាយការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ឡើយ​។​

​    ​យោធា​កូរ៉េខាងត្បូង​បាន​ថ្កោល​យ៉ាងខ្លាំង​ចំពោះ​សមយុទ្ធ​នេះ ដោយ​ព្រមាន​ថា នឹងមាន​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត ប្រសិនបើ​កូរ៉េខាងជើង​ចង់​តតាំង​គ្នា​ជាមួយ​ខាងត្បូង​។​

​    ​អគ្គសេនាធិការ​ចម្រុះ​នៃ​ក្រសួងការពារជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​ប្រសិនបើ​សត្រូវ​រៀប​ចំការ​បង្ករឿង​ដោយ​ផ្អែកលើ​ការវិនិច្ឆ័យ​ទាន់ហន់​បែបនេះ យើង​នឹង​សងសឹក​យ៉ាង​ខ្លាំងក្លា និង​មុតមាំ​បំផុត​ជាមួយ​ការបំផ្លិចបំផ្លាញ​ដ៏​មហន្តរាយ​ជាមួយ​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​តែម្តង​"៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់