Zlatan Ibrahimovic ថា​មួយ​ជើង​ចំរ​បាទី​ម្សិលមិញ ជា Free-kick ចុងក្រោយ​របស់ Paul Pogba លើក​ក្រោយ​លែងឱ្យ​ស៊ុត​ទៀតហើយ

    ​Zlatan Ibrahimovic បាន​និយាយ​កំប្លែង​ស្ងួត​ទៅលើ Paul Pogba ថា គាត់​នឹងមិន​អនុញ្ញាតឱ្យ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ​ទទួលបាន​ឱកាស​ស៊ុត Free-kick គ្រាប់​ដទៃទៀត​ឡើយ បន្ទាប់ពី​គាត់​បាន​ស៊ុត​បំ​បុក​បង្គោល​ទី​ក្នុងជំនួប​ជាមួយ Tottenham Hotspurs កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​     ខ្សែបម្រើ​កណ្តាល​តម្លៃ​ខ្លួន​ថ្លៃ​ដាច់​គេ​លើ​លោក​របស់​បិសាច​ក្រហម Manchester United ធ្វើឱ្យ​អ្នកចាំទី Hugo Lloris បានត្រឹមតែ​ឈរ​សម្លឹងមើល​គ្រាប់​បាល់​ដែល​ចេញពី​ជើង​របស់គាត់​តែប៉ុណ្ណោះ ខណៈដែល​វា​សឹងតែ​ធ្វើឱ្យ​បិសាច​ក្រហម​ពង្រីក​ការ​នាំមុខ​បន្ថែម​មួយ​គ្រាប់​ទៀត​ទៅហើយ​។​

​    ​Ibrahimovic ជា​អ្នក​ចាប់យក​តំណែង​ជា​អ្នក​ស៊ុត​បាល់ Free-kick ជារឿយៗ​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​គាត់​បាន​អនុញ្ញាតឱ្យ Pogba ចាប់យក​ឱកាស​មួយ​នេះ ហើយ​ខ្សែបម្រើ​បារាំង​រូបនេះ​ក៏​ស្ទើរតែ​សម្រេច​គ្រាប់​បាល់​ទី​ប្រាំ​របស់គាត់​ទៅហើយ បែរជា​បុក​បង្គោល​ទី​ទៅវិញ​។​

​    ​ក្រោយ​បញ្ចប់​ការប្រកួត Ibrahimovic បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ MUTV ថា "​ខ្ញុំ​បាន​និយាយ​ទៅ Paul ថា​សម្លាញ់​គួរតែ​ស៊ុត​គ្រាប់​បាល់​មួយ​នេះ​ឱ្យចូល ដោយសារ​វា​ជា​គ្រាប់​បាល់ Free-kick ចុងក្រោយ​ដែល​ខ្ញុំ​ផ្តល់ឱ្យ​សម្លាញ់​។ គាត់​ស៊ុត​ចំ​បង្គោល​ទី ហើយ​បើ​វា​ហោះចូល​សំណាញ់​ទី គាត់​នឹង​បាន​ស៊ុត​បន្តទៀត ហើយក៏​កាន់​តែមាន​ទំនុកចិត្ត​ដែរ ពេល​អ្នក​នាំ​មុខមុន ២-០"​។​

​    ​"​ព្រោះ​យើង​មិនដឹងថា​នឹង​របូត​គ្រាប់​បាល់​នៅ​ចុងការ​ប្រកួត​មួយណា​ទេ​។ យើង​នឹង​ខកចិត្ត​ប្រសិនបើ​យើង​រហូត​មួយ​គ្រាប់​ចុង​ម៉ោង​ថ្ងៃនេះ ដូច​ប្រកួត​មុនៗ ព្រោះ​យើង​លេង​ល្អ​ណាស់​។ ថ្ងៃនេះ​យើង​ធ្វើ​បានល្អ ហើយ​ស័ក្តិសម​នឹង​ឈ្នះ​ណាស់​"៕ 

Manchester united v southampton
adverise with khmeread