samsung-banner
adverise with khmeread

ចូលរាំកម្មវិធីឡើងផ្ទះចប់ បែកគំនិតលួចម៉ូតូ

Untitled 1

    តាកែវ ៖ ជនសង្ស័យ​ ២ ​នាក់​ក្នុង​ចំណោម​បក្ខពួក​ ៣ នាក់​ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅវេលា​ម៉ោង​១ រំលង​អា​ធ្រា​ត្រ​ឈាន ចូល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦ បន្ទាប់ពី​ធ្វើ​សកម្ម​ភាព​លួ​ចក​ម៉ូតូ​នៅក្នុង​កម្មវិធី​អក​កា​ដង់​ឡើងផ្ទះ​មួយ​នៅ​ភូមិ​ស្វាយ​ខម ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១. ឈ្មោះ តុង សា​មិត្ត ហៅ​ប្រ​លិ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​យី​ង ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្វាយ​ខម ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ​, ទី​២. ឈ្មោះ អេប ចាន់​រឿន ហៅ​អៀក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ខម ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ​, ទី​៣.​ឈ្មោះ អេប ចាន់​រាជ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ខម ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ​។
 
    ប៉ូលិស​បន្តថា អ្នក​ទាំងបី​ខាងលើ​បាន​បបួលគ្នា​ទៅ​រាំ​អក​កា​ដង់​កម្មវិធី​ឡើងផ្ទះ​របស់​ឈ្មោះ ពិល អេ​ម (​ប្តី​ប្រពន្ធ​) នៅ​ភូមិ​ស្វាយ​ខម ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ នៅពេល​តន្ដ្រី​អក​កា​ដង់​បាន​ចប់​កម្មវិធី​ជនសង្ស័យ​ទាំងបី​បាននាំគ្នា​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប ជ្រុង​សេ​៥០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ ១T-2708 របស់​ឈ្មោះ ហួន ​បូ​ណាត ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ខម ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ ខណៈពេលដែល​ម្ចាស់​ទុក ម៉ូតូ​នៅក្រោម​ផ្ទះ​។​

    ក្រោយពេល​ម្ចាស់​បានដឹងថា បាត់​ម៉ូតូ ក៏​ទៅប្ដឹង​រាយការណ៍​ជូន​សមត្ថកិច្ច ពេលនោះ​សមត្ថកិច្ច បានធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួនបាន ឈ្មោះ តុង សា​មិត្ត ហៅ​ប្រ​លិ​ត និង​ឈ្មោះ អេប ចាន់​រឿន ហៅ អៀក បាន​ដកហូត​វត្ថុតាង​ម៉ូតូ​ដែលមាន​ភិនភាគ​ខាងលើ ចំណែកឯ​ឈ្មោះ អេប ចាន់​រាជ បាន​រត់​គេចខ្លួនបាត់​៕​

adverise with khmeread

មតិយោបល់