John Stones ត្រូវបាន​នាំខ្លួន​ទៅធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន បន្ទាប់ពី Man City ចាញ់ Leicester ៤-២

    ​ខ្សែការពារ​ក្រុម​មេឃ​ខៀវ Manchester City កីឡាករ John Stones ត្រូវបាន​ជម្លៀស​ចេញពី​ផ្លូវ​ដំណើរ​របស់ខ្លួន ដោយ​អ្នក​ធ្វើតេស្ត​ពិនិត្យ​សារធាតុ​ញៀន ក្រោយ​ទម្រង់​លេង​គ្មាន​គុណភាព​របស់គាត់​ក្នុង​បរាជ័យ​ក្នុង​លទ្ធផល ៤-២ ក្រោម​ថ្វីដៃ​ម្ចាស់ផ្ទះ​កញ្ជ្រោង Leicester កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​    ​ខ្សែការពារ​កណ្តាល​អន្ត​រ​ជាតិ​អង់គ្លេស​រូបនេះ បានធ្វើ​ឱ្យមាន​កំហុស​ជាច្រើន​នៅក្នុង​គ្រាប់​បាល់​ចំនួន​បួន​គ្រាប់​របស់​កញ្ជ្រោង បន្ទាប់ពី​គាត់​ទុកឱ្យ​អ្នកចាំទី Claudio Bravo នៅតែ​ឯង​ចាំ​ត្រង​បាល់​គេ​ស៊ុត ហើយ Jamie Vardy បាន​ស៊ុត​ចូល​បី​គ្រាប់​តែម្នាក់ឯង​យ៉ាង​ងាយស្រួល​។​

​    ​អតីត​តារាបាល់ទាត់​របស់​ក្រុម Everton រូបនេះ មើលទៅ​មាន​ភាព​អន្ទះអន្ទែង​ក្នុង​ខ្លួន​ខ្លាំង​ក្នុងអំឡុង​ការប្រកួត ហើយ​នៅក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​ផ្តិត​ដោយ​ក្រុមការងារ​របស់​ក្លឹប Leicester បានបង្ហាញ​ពី​ទិដ្ឋភាព​របស់ Stones បានក្លាយ​ទៅជា​កីឡាករ​តែមួយគត់ ដែល​ត្រូវ​ជម្លៀសចេញ​ដោយ​អ្នក​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន ខណៈដែល​ពួកគេ​បានធ្វើ​ដំណើរ​ទៅកាន់​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​របស់​ខ្លួន​៕

John stones drug test
adverise with khmeread
ប្រភព៖ Mirror
Loading ad ...