samsung-banner
adverise with khmeread

អាក្រក់បំផុត! ឪពុកចុង​ល្មោភកាម​ប្រើ​កូនចុង​អាយុ ​៩ ​ឆ្នាំ​លេង​ប្រដាប់ភេទ​ខ្លួន​និង​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​ (​មាន​វីដេអូ​)

Unnamed %281%29

    ភ្នំពេញ ៖ ជន​ល្មោភកាម​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខ​ណ្ឌ​ដង្កោ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​ប្តឹង​ទៅលើ​ជនសង្ស័យ​ដែលជា​ឪពុកចុង​រូបនេះ​បាន​បៀតបៀន​កេរ្តិ៍ខ្មាស់​ទៅលើ​ក្មេងស្រី​អាយុ ​៩ ​ឆ្នាំ​ដែល​ត្រូវជា​កូនចុង​។​

    បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​លោកស្រី ទៀង សំអុន ដែលជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​រលួស​ខ​ណ្ឌ​ដង្កោ​ដែល​ទ្រាំ​នឹង​ទង្វើ​ជន​អគតិ​ដែល​ត្រូវជា​ឪពុក​របស់​កុមារី​អាយុ​ ៩​ ឆ្នាំ ស្នាក់នៅ​ជាមួយ​ម្តាយបង្កើត ឈ្មោះ ង៉ាន់ ស្រី​វឿន ​ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ​។​

    ស្ត្រី​រូបនេះ​មាន​ប្តី​ក្រោយ​ដែលជា​ជន​អគតិ​មានឈ្មោះ ជន ជឿន មាន​អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ​ស្នា​ក់នៅ​ក្នុងផ្ទះ​ជាមួយគ្នា​នៅ​ភូមិ​ព្រះ​ធាតុ សង្កាត់​រលួស ខ​ណ្ឌដង្កោ​និង​ជា​ឪពុកចុង​រូបនេះ​តែងតែ​វាយ​ដុំ​ទាត់​ធាក់​ប្រពន្ធ​និង​កូន​ស្ទើ​តែ​រៀងរាល់ថ្ងៃ តែ​ស្រី​ជា​ម្តាយ​តែង​លាក់​រឿងនេះ​មិន​បញ្ចេញ​ឱ្យ​ក្រុមគ្រួសារ​បងប្អូន​បានដឹង​នោះទេ​។​

    លុះ​នៅ​ល្ងាច​ថ្ងៃទី​១១​ ខែធ្នូ ឆ្នាំ២០១៦ ​ស្ត្រី ម្នាក់​ឈ្មោះ យន់ ហឿន ហៅ​ពៅ​ ដែល​ត្រូវជា​ប្អូនថ្លៃ​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​បានមក​លេង​ផ្ទះ​ក៏បាន​ប្រទះឃើញ​ឈ្មោះ ជន់ ជឿន​ កំពុងតែ​វាយ​ទាត់​ធាក់​ប្រពន្ធ​ និង​កូនចុង​គាត់​ក៏បាន​ចូលទៅ​ជួយ​ឃាត់​តែ​ជន​អគតិ​នោះ​មិន​ស្តាប់​ឡើយ​។​

    ខណៈពេល​នោះ​មាន​ប្រជ​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ​នោះបាន​លួចខ្សឹប​ប្រាប់​ប្អូនថ្លៃ​របស់​ម្តាយ​កុមារី​រងគ្រោះ​ថា​ "​ជន​ខាងលើ​មិន​ត្រឹមតែ​ប្រើ​ហិង្សា​លើ​ប្រពន្ធ​កូន​នោះទេ​ថែមទាំង​ឱ្យ​កុមារ​រី​រងគ្រោះ​លេង​ប្រដាប់ភេទ​របស់ខ្លួន​ហើយ​ជន​នោះ​យកដៃ​ទៅលេង​ប្រដាប់ភេទ​ក្មេងស្រី​នោះ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ​តែ​ម្តាយ​កុមារី​មិន​ហ៊ាន​ប្តឹង​សមត្ថកិច្ច​"។​

    ដូច្នេះ​ស្ត្រី​ដែលជា​ប្អូនថ្លៃ​ក៏បាន​ដឹក​ម្តាយ​កុមារី​រងគ្រោះ​មកប្តឹង​ដល់​ប៉ូ​លិ​ប៉ុស្តិ៍​រលួស​ឱ្យ​ចាត់ការ​។ គ្រន់​តែ​ទទួលបាន​ដំណឹង​នេះ​ភ្លាម​កម្លាំង​ព្រហ្មទណ្ឌ​ខ​ណ្ឌ​ដង្កោ​ក៏បាន​ចុះទៅ​ដល់ផ្ទះ​ជនសង្ស័យ​ខាងលើ​ឃាត់​ខ្លួន​យកមក​សាកសួរ​នៅ​អធិការ​ខ​ណ្ឌ​ដង្កោ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​និង​វត្ថុ​តាង​រួមមាន​ដំបង​ឈើស្រួច ​និង​កាំបិត​ចុង​ស្រួច​បាន​នាំមក​ឃុំខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខ​ណ្ឌ​ដង្កោ​និង​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់៕

 

adverise with khmeread

មតិយោបល់