បើ​ជ្រុះ​ទូរស័ព្ទ​នៅ​កន្លុក​ន្លៀត​កៅអីអង្គុយ​ក្នុង​យន្តហោះ សូមកុំ​ព្យាយាម​រើស​វា​ឡើងវិញ វា​បង្ក​ហានិភ័យ​ខ្ពស់​ដល់​យន្តហោះ​

    ​ជ្រុះ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ ហើយ​រើស​វា​វិញ​គឺជា​រឿង​ធម្មតា​ក្នុង​ជីវិត​របស់​យើង​។ ប៉ុន្ដែ​ប្រសិនបើ​អ្នក​ជ្រុះ​ទូរស័ព្ទ​របស់​អ្នក​អំឡុងពេល​ជិះ​យន្តហោះ​អាច​នឹងមាន​គ្រោះមហន្តរាយ​ដ៏​ធំ​មួយ​។ នេះ​បើ​យោងតាម​ការព្រមាន​ពី​អាជ្ញាធរ​សុវត្ថិភាព​អាកាសចរណ៍​ស៊ីវិល​អូស្ត្រាលី (Australia’s Civil Aviation Safety Authority)​។​

​    ​CASA និយាយថា ស្មា​ត​ហ្វូ​ន​ដែល​ធ្លាក់​ក្នុង​កន្លុកកន្លៀត​កៅអីអង្គុយ​អាច​នឹង​ខ្ទេច ប្រសិនបើ​កៅអី​នោះ​បត់​ដោយ​ខ្លួន​វា​ដើម្បី​សម្រប​តាម​អ្វីដែល​មាននៅ​ក្នុង​កៅអី​។ គ្រោះថ្នាក់​អាចទៅរួច​បាន នៅពេលដែល​ថ្ម​ប្រភេទ Lithium របស់​ទូរស័ព្ទ​គាប​ខ្ទេច ដែល​បណ្ដាលឱ្យ​វា​ឡើង​កម្ដៅ​និង​ឆេះ​ទៅជា​អណ្ដាតភ្លើង​តែម្តង​។​

​    ​ឆេះ​ថ្ម​ទូរស័ព្ទ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មេ​បង្កហេតុ​មួយចំនួន​នៅលើ​យន្តហោះ​កាលពី​ថ្មីៗ ដូចជា​ជើងហោះហើរ​របស់​ក្រុមហ៊ុន Qantas ពី​ទីក្រុង​ស៊ីដនី​ទៅ​ទីក្រុង Los Angeles កាលពី​ខែមិថុនា​អ៊ីចឹង​។​

​    ​ក្នុង​ឧបទ្ទវហេតុ​កាលពី​ខែមិថុនា​នោះ ស្មា​ត​ហ្វូ​ន​របស់​អ្នកធ្វើដំណើរ​ម្នាក់​បាន​ធ្លាក់​នៅ​កន្លែង​អង្គុយ​របស់ខ្លួន ហើយ​គាប​ទូរស័ព្ទ​ខ្ទេច ពេលដែល​អ្នកដំណើរ​ព្យាយាម​ហើប​គូទ​ពី​កៅអី ហើយ​កៅអី​បត់​ស្វ័យប្រវត្តិ​បណ្តាលឱ្យ​គាប​ខូច​ទូរស័ព្ទ​។ ថ្ម​ដែល​នៅក្នុង​ទូរស័ព្ទ​នោះបាន​ខូច​ហើយ​ឆេះ​ចេញ​ជា​អណ្ដាតភ្លើង​តែម្ដង ប៉ុន្ដែ​ត្រូវបាន​ពន្លត់​ទាន់ពេល​ដោយ​អាកាសយានិក​នៅលើ​យន្តហោះ​នោះ​។​

​    ​CASA បាន​និយាយថា ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​កើនឡើង​មិនធម្មតា ដោយសារតែ​ការកើនឡើង​នៃ​ការ​រចនា​ទូរស័ព្ទ​កាន់តែ​ស្ដើង​ឡើងៗ ហើយ​មាន​កម្លាំង​ថ្ម​ខ្លាំង​មិនធម្មតា​។​

​    ​ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយ​ក្នុង​សន្ន​សីទ​កាសែត​មួយ​ថា អ្នកធ្វើដំណើរ​របស់​ពួកគេ​មិនគួរ​ចេញពី​កន្លែង​អង្គុយ​របស់ខ្លួន​នោះទេ ប្រសិនបើ​ទូរស័ព្ទ​ជ្រុះ ហើយ​បាត់ ខណៈដែល​ក្រុមហ៊ុន​ផលិត​យន្តហោះ​កំពុង​ពិចារណា​ឡើងវិញ​នៃ​ការ​រចនា​កន្លែង​អង្គុយ​ដើម្បី​ឱ្យមាន​សុវត្ថិភាព​ដល់​អ្នកដំណើ​រ​។​

​    ​ការខូចខាត​និង​បាត់​ទូរស័ព្ទ​ត្រូវបាន​ចាត់ថ្នាក់​ដោយ CASA ថា​មាន​គ្រោះថ្នាក់​ដ៏​ធំ​បំផុត​ក្នុង​ឆ្នាំ ២០១៦ នេះ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត