samsung-banner
adverise with khmeread

និស្សិត​ស្រី​អង់គ្លេស​ម្នាក់នេះ​បង្អត់អាហារ​ដើម្បី​បាន​រាង​ស្គម​ដូច​នាង Kendall Jenner! ពេល​ទៅ​ពេទ្យ វេជ្ជបណ្ឌិត​និយាយថា​នាង​នឹង​ស្លាប់​បើ​ហ៊ាន​តែ​ងូតទឹក

0

    ​និស្សិត​មហាវិទ្យាល័យ​ម្នាក់​ដែល​សន្យាថា នឹងធ្វើ​ឱ្យ​ខ្លួន​ដូច​នាង Kendall Jenner បាន​ស្រក​ទម្ងន់​យ៉ាងច្រើន ដែល​នេះ​ធ្វើឱ្យ​ក្រុមគ្រូពេទ្យ​ព្រមាន​ថា នាង​នឹង​ស្លាប់​ប្រសិនបើ​ហ៊ាន​ងូតទឹក​។​

​    ​នាង Katie Hogg មាន​ទម្ងន់​ត្រូវតែ ៣១ គីឡូក្រាម​តែប៉ុណ្ណោះ​បន្ទាប់​បង្អត់​កាឡូរី​ខ្លួនឯង​ដើម្បី​ចម្លង​រាង​តារា​កម្មវិធី Kardashian វ័យ ២១ ឆ្នាំ​ដែល​របប​អាហារ​របស់​នាង​តាម​ដឹង​គឺ ទឹកតែ​បំបាត់​ជាតិពុល​មួយថ្ងៃ ១២ ពែង និង​បន្លែ​ឆៅ​។​

​    ​កញ្ញា​មាន​ជំងឺ​ធុញ​នឹង​អាហារ​វ័យ ២០ ឆ្នាំ​រូបនេះ​ត្រូវបាន​បញ្ជូនទៅ​ផ្នែក​ព្យាបាល​វិបល្លាស​ទទួលទាន​អាហារ កន្លែង​ដែល​ក្រុម​អ្នកជំនាញ​បាន​ប្រាប់​នាង​ថា នាង​ពិតជា​ទន់ខ្សោយ​ដែល​បេះដូង​របស់​នាង​ប្រហែលជា​ឈប់​ដើរ ប្រសិនបើ​នាង​ងូតទឹក ដែល​នេះ​គឺ​ដោយសារ​ការប្រែប្រួល​សីតុណ្ហភាព​លឿន​។​

​    ​ប៉ុន្តែ​និស្សិត​ស្រី​មកពី​ទីក្រុង Lincoln ប្រទេស​អង់គ្លេស​រូបនេះ​ឥឡូវ​បាន​បានជា​សះស្បើយ​ហើយ​កំពុង​ហ្វឹកហាត់​ដើម្បី​ចូលរួម​ប្រកួត​កម្មវិធី​ប៊ី​គី​នី​៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់