ទើប​ចេញពី​គុក​មិន​រាងចាល​បបួលគ្នា​ទៅ​លួច​គាស់​ផ្ទះ​គ្រួសារ​គរ​ជាប់​ខ្នោះ​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ដែលជា​មុខសញ្ញា​គាស់​ផ្ទះ​ និង​លួច​យ៉ាងសកម្ម​ត្រូវបាន​ចាប់ខ្លួន ខណៈ​ពល​កំពុង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​២ ​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១២​ ខែធ្នូ ឆ្នាំ២០១៦​ស្ថិតនៅ ភូមិ ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ​ ខ​ណ្ឌមានជ័យ រា​ធានី​ភ្នំពេញ​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ទី​១-​ឈ្មោះ ម៉ៅ សាម​ឌី ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​ទាល់ ​សង្កាត់​ស្ទឹងមានជ័យ​ហើយ​ដែលជា​អ្នក​ទើប ​និង​ចេញពី​គុក​ព្រៃ​ស ​និង​ជនសង្ស័យ​ទី​២-​ឈ្មោះ នួន ឈុ​នី ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា​មុខរបរ​មិន​ពិតប្រាកដ​។​

    នៅ​ចំពោះមុខ​សមត្ថ​កិច្ច​ជនសង្ស័យ​ទាំងពីរ​នាក់​បាន​សា​ភាព​ថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែនហើយ​គ្រួសារ​នេះ​គឺជា​មនុស្ស​គរ​រទាំង​ប្តី ​និង​ប្រពន្ធ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​ត្រូវបាន​កសាង​សំណុំរឿង​ និង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិកា​ដ្ឋា​ន​ប៉ូលិស​ខ​ណ្ខ​មានជ័យ​ដើម្បី​បញ្ចូនទៅ​តុលាការ​តាម​និតិ​វិធី​ច្បាប់៕

 

Untitled 1
adverise with khmeread
Loading ad ...