បង្ហាញមុខ​ស្ត្រី​សមគំនិត​អំពើ​លួច​ និង​ទទួលផល​ចោរកម្ម​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​ បានបង្ហាញ​មុខ​ស្ត្រី​ម្នាក់​សមគំនិត​អំពើ​លួច ​និង​ទទួលផល​ចោរកម្ម​ដែល​ធ្វើឡើង​នៅ​អធិការ​រដ្ឋា​ន​ខណ្ឌ​រួច​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តែ​ម្តងនា​ព្រឹក​ថ្ងៃទី​១២​ ខែធ្នូ ​២០១៦​នេះ។​

    លោក ​ម៉ក់ ហុង បានឱ្យដឹងថា ស្ត្រី​សង្ស័យ​ឈ្មោះ​ អី ពៅ ភេទ​ស្រី​ អាយុ​៥៧​ឆ្នាំ ​មុខរបរ​នៅផ្ទះ​ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​ខេត្តកំពត​។​

    លោក ម៉ក់ ហុង បាន​បន្តថា ក្រោយពី​ទទួលដំណឹង​ថា​មាន​ក្រុម​ជនសង្ស័យ​គាស់​ផ្ទះ​លួច​ម៉ូតូ​ដល់​ទៅ​ចំនួន​ ០៥ ​គ្រឿង​នៅ​សង្កាត់​ទឹកថ្លា​ទើប​លោក​បានដាក់​បញ្ជា​មក​តាម​បណ្តា​ប៉ុស្តិ៍​ចុះ​ស្រាវជ្រាវ​ និង​ធ្វើ​រដ្ឋបាល​ក្នុង​មូលដ្ឋាន​។ ភ្លាមៗ​នោះ​លោក​វរៈសេនីយ៍​ត្រី គួ​ក សុខ​ហួរ អធិការរង​ផ្នែក​ព្រហ្មទណ្ឌ​ដឹកនាំ​កម្លាំង​ដោយ​សហការ​ជាមួយ​កម្លាំង​តាម​បណ្តា​ប៉ុស្តិ៍​ក្នុង​មូលដ្ឋាន​ចុះមក​បង្ក្រាប​ទើប​ឈានទៅ​ច្បាម​បាន​មុខសញ្ញា​ខាងលើ​នៅ​ចំណុច​ផ្ទះជួល​ក្រុម​១​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង ដកហូត​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​ ០៣ ​គ្រឿង​មកវិញ​ក្នុងចំណោម​ ០៥​ គ្រឿង​។​

    គួររំលឹកថា​កាលពី​ទៀបភ្លឺ​ថ្ងៃទី​០៩​ ធ្នូ ​២០១៦ ​មាន​ជនសង្ស័យ​មួយក្រុម​បានធ្វើ​សកម្មភាព​កាត់​សោ​ផ្ទះ​លេខ​១៩៤ ​ផ្លូវ​២០០២ ​ភូមិ​ផ្សារ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​ បាន​លួច​យក​ម៉ូតូ​អស់​ចំនួន​៥​គ្រឿង​ដោយ​ក្នុង​មាន​ម៉ូតូ​ឌ្រឹ​ម​សង់​ចំនួន​២​គ្រឿង​,​ ម៉ូតូ​វ៉េវ​ពណ៌​ខ្មៅ​ចំនួន​២​គ្រឿង​ និង​ម៉ូតូ​គុប​ជ្រុង​សេ​៥០​មួយគ្រឿង​។ ​រហូតដល់​ព្រឹក​ឡើង​ទើប​ម្ចាស់ផ្ទះ​ភ្ញាក់ផ្អើល​ដឹងថា​បាត់៕

 

Unnamed
adverise with khmeread
Loading ad ...