adverise with khmeread 3

បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកជាមួយម៉ូតូមួយទៀតរបួស៣នាក់

    ភ្នំពេញ  ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ធូ​ដេ​វ៉ា​រថយន្ត​ហើយ​បាន​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​នារី​២​នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច​ជ្រុល​បុក​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ទាំ​អស់​គ្នា​។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​រោងកុន​លុ​ច្យ តាម​បណ្តោយ​ផ្លូវ​លេខ​១៥៤​កែង​ផ្លូវ​នរោត្តម ស្ថិតក្នុងសង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ​។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ​មួយគ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កណ្តាល​1P-9735​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​នរោត្តមក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

    ខណ​:​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​បត់​ឆ្វេង​ទាំង​បំពាន​ភ្លើងស្តុប​ក្រហម​ភ្លាមនោះ​ស្រាប់​តែមាន​នារី​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​កនិច​ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ

​ភ្នំពេញ​1CQ-9788 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក៏​ជ្រុល​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​ទៅ​និង​ថ្នល់​រងរបួស​ធ្ងន់​និង​ស្រាល​ទាំងសងខាង​។​

    ក្រោយពេល​កើតហេតុ​ម្ចាស់​ម៉ូតូ​ធូ​ដេ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ចំណែក​ម៉ូតូ​ទាំងសងខាង​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិសខណ្ឌដូនពេញ​ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕


adverise with khmeread

មតិយោបល់