ប៉ូលិស​ស្រុក​ក្រូចឆ្មារ​ប្រើ​វិធានការ​ក្តៅ​បញ្ជូន​អ្នកលក់​ឆ្នោត​ខុសច្បាប់ ​៤ ​នាក់​ទៅ​តុលាការ

    ត្បូងឃ្មុំ ៖ ប៉ូលិស​ស្រុក​ក្រូចឆ្មារ បាន​បញ្ជូន​ជនសង្ស័យ ៤ នាក់​ទៅ​តុលាការ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៦ នេះ ពាក់ព័ន្ធ​លេងល្បែង​ស៊ីសង​ខុសច្បាប់ បន្ទាប់ពី​ប៉ូលិស​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ទី​៥ ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១.​ឈ្មោះ ស្រី មុំ អាយុ​៣២​ឆ្នាំ​, ២.​ឈ្មោះ ស៊ុន ទិន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​, ៣.​ឈ្មោះ ចាន់ សុខ​ឡេង ភេទ​ស្រី អាយុ​៤៥​ឆ្នាំ និង​៤. ឈ្មោះ សុន សុខ​ឡេង ភេទ​ស្រី អាយុ​៤៦​ឆ្នាំ អ្នក​ទាំង​៤ មាន​ទីលំនៅ​ភូមិ​ទី​៥ ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ក្នុងករណី​ល្បែងស៊ីសង​ខុសច្បាប់ (​លក់​ឆ្នោត​កន្ទុយលេខ​)។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​សំណុំរឿង​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ចាត់ការ​តាមច្បាប់​នា​ថ្ងៃនេះ៕

15497588 1150635111718069 791245243 n
adverise with khmeread