តារាសិចរូបនេះនឹងអញ្ជើញក្រុមជម្រើសជាតិឥណ្ឌូនេស៊ីទាំងមូលទៅអាមេរិក ប្រសិនបើឈ្នះថៃនៅវគ្គផ្តាច់ព្រ័ត្រ AFF Suzuki Cup

    ភាពជោគជ័យរបស់ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីក្នុងការឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Suzuki Cup បានទទួលការសរសើរជាច្រើនពីអ្នកប្រើប្រាស់បណ្តាញសង្គម។

    ក្រៅពីភាពរីករាយរបស់ជនជាតិឥណ្ឌូនេស៊ីដែលកំពុងទន្ទឹមរង់ចាំថាតើក្រុមរបស់ខ្លួនអាចនាំពានរង្វាន់មកមាតុភូមិបានឬយ៉ាងណានោះ តារាអាសអាភាសដ៏ល្បីឈ្មោះម្នាក់ក៏បានលើកទឹកចិត្តក្រុមនេះជាមួយពាក្យពេចន៍មួយចំនួនដែលនាងបានសរសេរលើ Twitter ផងដែរ។

    នេះមិនមែនជាលើកដំបូងឡើយដែលតារាសិច Vicky Vette បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើអ៊ីនធឺណេតចំពោះការចូលរួមរបស់ក្រុមឥណ្ឌូនេស៊ីក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ាន។ អំឡុង Suzuki Cup ឆ្នាំ ២០១២ តារាសម្តែងជើងចាស់វ័យ ៥១ ឆ្នាំរូបនេះបានលើកឡើងឈ្មោះខ្សែបម្រើឥណ្ឌូនេស៊ីកីឡាករ Andik Virmansyah ផងដែរ។

    នាងបានសរសេរថា "ប្រសិន @andik_vermansah ស៊ុតបញ្ចូលទីម្តងទៀតឱ្យ #Indonesia vs #Malaysia ខ្ញុំនឹងថើបគាត់មួយខ្សឺត"។ គួរឱ្យសោកស្តាយ នៅពេលនោះឥណ្ឌូនេស៊ីបានចាញ់ម៉ាឡេស៊ី។

    ទោះយ៉ាងណាក្តី លើកនេះនាង Vicky Vette បានសន្យាថា នឹងអញ្ជើញក្រុមទាំងមូលទៅជប់លៀងនៅសហរដ្ឋអាមេរិកប្រសិនបើពួកគេលើកពានរង្វាន់ AFF Suzuki Cup ឆ្នាំ ២០១៦ ដែលឥណ្ឌូនេស៊ីនឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិថៃនៅថ្ងៃទី ១៤ ខាងមុខ និងជើងទីពីរនៅទឹកដីថៃនៅថ្ងៃទី ១៧ ខែធ្នូនេះ៕

2 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...